Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Walid Muallem ទទួលមរណភាពក្នុងវ័យ៧៩ឆ្នាំ

  • Print

  (ដាម៉ាស់)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី សាណា (SANA) បានរាយការណ៍នៅនាព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រដ្ឋមន្ត្រីការបរទេសស៊ីរី លោក វ៉ាលីដ មួលឡេម (Walid Muallem) បានទទួលមរណភាពហើយនៅក្នុងវ័យ ៧៩ឆ្នាំ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik។ លោក Walid Muallem ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសស៊ីរី នៅក្នុងឆ្នាំ២០០៦ ហើយក្រោយមកលោកក៏ត្រូវបន្ថែមតួនាទី ជាឧបនាយករដ្ឋមន្ត្រីស៊ីរីចាប់តាំងពីឆ្នាំ២០១២ កន្លងមកនេះដែរ។

លោក Muallem បានដើរតួនាទីយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមស៊ីវិលស៊ីរី (Syrian civil war) ដែលបានផ្ទុះឡើងកាលពីឆ្នាំ២០១១។

កាលពីខែសីហា ឆ្នាំ២០១២ ដើម្បីគាំទ្រជំហររបស់រដ្ឋាភិបាលស៊ីរី លោក Muallem បាននិយាយថា សហរដ្ឋអាមេរិកគឺជាអ្នកដើរតួចម្បង ប្រឆាំងនឹងប្រទេសស៊ីរីនៅក្នុងសង្គ្រាមនេះ និងបានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោន (Washington) ដែលបានគាំទ្រដល់អំពើភេរវកម្ម នៅក្នុងប្រទេសស៊ីរី បើទោះបីជាមានការអះអាងថា ប្រទេសស៊ីរីកំពុងប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មនេះក៏ដោយ។

លោក Muallem ក៏ធ្លាប់បានព្រមានផងដែរថា ការចោទប្រកាន់របស់លោកខាងលិចថា ទីក្រុងដាម៉ាសបានប្រើប្រាស់អាវុធគីមី គឺគ្រាន់តែជាលេស ដើម្បីយកសេណារីយ៉ូសង្គ្រាមអ៊ីរ៉ាក់ (Iraq war) មកប្រើនៅក្នុងប្រទេសស៊ីរីម្តងទៀតប៉ុណ្ណោះ។

ចំណែកឯសហរដ្ឋអាមេរិក និងតួកគីដែលមានវត្តមានយោធា នៅភាគខាងជើងប្រទេសស៊ីរី ត្រូវបានទីក្រុងដាម៉ាស់ចាត់ទុកថា ជាទង្វើខុសច្បាប់អន្តរជាតិទាំងស្រុង។ គួរបញ្ជាក់ថា រហូតមកដល់សព្វថ្ងៃនេះ កងកម្លាំងប្រដាប់អាវុធស៊ីរី បានស្តារការគ្រប់គ្រងឡើងវិញ នូវផ្នែកដ៏ធំបំផុតនៃប្រទេសនេះ បើទោះបីជាក្រុមសកម្មប្រយុទ្ធ នៅតែបន្តគ្រប់គ្រងផ្នែកខ្លះនៃខេត្តអ៊ីដលីប (Idlib) នៅភាគពាយ័ព្យប្រទេសស៊ីរីក៏ដោយ៕

ដកស្រង់ពី៖ Fresh News