Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត្រាឆ្លងកូវីដ-១៩នៅសហរដ្ឋអាមេរិក ស្ទុះឡើងយ៉ាងគំហុកដល់ជាង ១៦ម៉ឺននាក់ក្នុងពេលតែ ២៤ម៉ោង! (Video inside)

  • Print

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបានរាយការណ៍ អំពីករណីឆ្លង COVID-19 រហូតដល់ទៅ ១៦២,១៤៩ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ៧៣៩នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។

នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១១,៥៣៨,០៥៧ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៥២,៦៥១នាក់ និងជាសះស្បើយឡើងវិញជាង ៧លាននាក់។

ប្រការនេះបានធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសមានករណីឆ្លង និងស្លាប់ដោយសារ COVID-19 កាន់តែសាហាវផ្តាច់គេឯង នៅលើពិភពលោកនេះតែម្តង។

គួរបញ្ជាក់ថា ចំពោះមុខស្ថានការណ៍អាសន្ន ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដែលនឹងត្រូវរាប់រងបន្ទុកដ៏ធ្ងន់ធ្ងរបំផុតនេះ នៅពេលឡើងកាន់អំណាចជាផ្លូវការ នៅដើមឆ្នាំ២០២១ បានអំពាវនាវឲ្យប្រធានាធិបតីជិតផុតអាណត្តិលោក ដូណាល់ ត្រាំ ឈប់បង្កការរាំងស្ទះដល់ដំណើរការផ្ទេរអំណាច បើមិនដូច្នោះទេប្រជាជនអាមេរិក កាន់តែច្រើនថែមទៀត នឹងត្រូវបាត់បង់ជីវិតដោយ COVID-19៕

ដកស្រង់ពី៖ Fresh News