Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសក្រិក នឹងបិទសាលារៀន បន្ទាប់ពីដាក់បម្រាមចាក់សោរនៅទូទាំងប្រទេស និងបម្រាមគោចរ

  • Print

រដ្ឋមន្រ្តីក្រសួងអប់រំ និងកិច្ចការសាសនា បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសក្រិក នឹងបិទទ្វាររយៈពេល ២ សប្តាហ៍ សំរាប់សាលាបឋមសិក្សា និងសាលាមត្តេយ្យនៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី ១៦ ខែវិច្ឆិកា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង។

មេរៀន នឹងត្រូវបានផ្តល់ជូនតាមរយៈកម្មវិធីអប់រំតាមទូរគមនាគមន៍ ដូចនឹងថ្នាក់មធ្យមសិក្សា វិទ្យាល័យ និងសាកលវិទ្យាល័យ ដែលបានបិទកាលពីប៉ុន្មានថ្ងៃមុននេះ។ មានតែសាលាសម្រាប់កុមារពិការប៉ុណ្ណោះ ដែលត្រូវបានលើកលែង។

វិធានការណ៍ថ្មីនេះ បានកើតឡើងនៅពេលប្រទេសក្រិក ត្រូវបានដាក់ឱ្យជាប់នៅក្នុងការចាក់សោរទូទាំងប្រទេសរួចហើយ -នេះជាលើកទី ២ នៅឆ្នាំនេះ-ចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ហើយបំរាមគោចរពេលយប់បន្ថែមទៀត បានចាប់ផ្តើមនៅល្ងាចថ្ងៃសុក្រ នៅទូទាំងប្រទេស។

ការពិន័យជាប្រាក់ ៣០០ អឺរ៉ូ (=៣៥៦ ដុល្លារអាមេរិក) ត្រូវបានកំណត់សម្រាប់ការរំលោភបំពាននានា។ ការផាកពិន័យចំនួន ៣០០ អឺរ៉ូបន្ថែមទៀត ប្រសិនបើអ្នកណាម្នាក់ មិនពាក់របាំងការពារមុខនៅខាងក្រៅ ឬក្នុងផ្ទះ។

អាជ្ញាធរក្រិក កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មី ចំនួន ២.៨៣៥ ករណី រួមជាមួយនឹងការស្លាប់ចំនួន ៣៨ ករណី ដែលនាំឱ្យមានករណីឆ្លងសរុបរបស់ប្រទេសនេះ ឡើងដល់ ៧២.៥១០ នាក់ និងស្លាប់ ១.០០០នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីចុងសប្តាហ៏។