Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះទីហ្វុង Vamco បណ្តាលឱ្យមនុស្សស្លាប់ ៦៧ នាក់ និងបាត់ខ្លួន ២២ នាក់ នៅហ្វីលីពីន

  • Print

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារ ព្យុះទីហ្វុង Vamco ដែលបោកបក់ប្រទេសហ្វីលីពីនកាលពីសប្តាហ៍កន្លង បានកើន ឡើងដល់ ៦៧ នាក់ហើយ។

មនុស្ស ២២ នាក់ កំពុងបាត់ខ្លួននៅឡើយ ដោយសារទឹកជំនន់បន្ទាន់ និងបំណាក់ដី ដែលបណ្តាលមកពីព្យុះទីហ្វុងបក់កាត់លើកោះដ៏សំខាន់ Luzon ចាប់ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍។

ចំនួនអ្នកស្លាប់ ទំនងជានឹងកើនឡើង ខណះអ្នកជួយសង្គ្រោះ បន្តស្វែងរកអ្នកដែលបាត់ខ្លួន។ ជាសំខាន់នៅពេលនេះ គឺផ្តោតលើការជួយសង្គ្រោះជនរងគ្រោះនៅខេត្ត Cagayan និង Isabela នៅភាគខាងជើងប្រទេសហ្វីលីពីន។

ដោយប្រើទូកកៅស៊ូ ក្រុមអ្នកជួយសង្គ្រោះ បានប្រមូលប្រជាជន ដែលជាប់នៅលើដំបូលផ្ទះលិចទឹក។ មជ្ឈមណ្ឌលជម្លៀស គឺពេញទៅដោយមនុស្ស ហើយជនរងគ្រោះខ្លះៗ បានរើទៅនៅជាមួយអ្នកជិតខាង ចំពេលមានការព្រួយបារម្ភពីជំងឺ COVID-19 ។

ព្យុះទីហ្វុង Vamco បានបោកបក់មួយផ្នែកធំនៃកោះលូហ្សុន ដែលមានប្រជាជនប្រមាណពាក់កណ្តាលនៃប្រជាជន ១១០ លាននាក់របស់ប្រទេស និង៧០%នៃសកម្មភាពសេដ្ឋកិច្ច នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីអាទិត្យ។