Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Trump អំពាវនាវឱ្យសភាអនុម័តច្បាប់ផ្តល់ជំនួយសង្គ្រោះបន្ទាន់ COVID-19 នៅពេលមានករណីឆ្លង កើនឡើង

  • Print

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យសភាអនុម័តច្បាប់ផ្តល់ជំនួយសង្គ្រោះ “ដ៏ធំ និងជាក់លាក់” លើ COVID-19 ខណៈដែលករណីឆ្លង កំពុងកើនឡើងនៅទូទាំងប្រទេស។

យោបល់របស់លោក Trump បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានរាយការណ៍ពីករណីឆ្លងខ្ពស់បំផុតស្ទើរតែ ២លានករណីថ្មីៗ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបង្កើតកំណត់ត្រាថ្មីជាលើកទី ៥ ក្នុងរយៈពេលមួយសប្តាហ៍។

ប្រធានសភាអាមេរិក កាលពីថ្ងៃសុក្រ ក៏បានហៅករណី COVID-19 ដែលកំពុងកើនឡើងនេះថា ជា “ការដាស់តឿនពណ៌ក្រហម” ដែលទាមទារឱ្យមាន “ការចូលរួមពីគ្រប់គ្នា” នៅក្នុងសភា Congress ។

កញ្ចប់ជំនួយសង្គ្រោះ COVID-19 បាននិងកំពុងចរចារអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែមិនបានសំរេចកិច្ចព្រមព្រៀងទេ។ សភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ កាលពីដើមខែតុលា បានអនុម័តច្បាប់ផ្តល់ជំនួយសង្គ្រោះចំនួន ២,២ សែនកោដិលានដុល្លារសហរដ្ឋអាមេរិក។

ទោះយ៉ាងណាសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋខ្លះ បានទទូចសុំកញ្ចប់ជំនួយ ក្រោម ១ សែនកោដិលានដុល្លារ ហើយបានបរាជ័យក្នុងការតម្លើងច្បាប់ ៥០០ កោដិលានដុល្លារនៅចុងខែតុលា នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីចុងសប្តាហ៏។