Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណី COVID-19 នៅទ្វីបអាហ្រ្វិក ឆ្លងដល់ ១,៩៦ លាននាក់

  • Print

មជ្ឈមណ្ឌលការពារ និងបង្ការជំងឺអាហ្វ្រិក បាននិយាយកាលពីថ្ងៃអាទិត្យថាចំនួនករណីឆ្លង COVID-19 នៅទ្វីបអាហ្វ្រិក បានកើនឡើងដល់ ១.៩៦៣.៧០២ នាក់ ហើយកាលពីរសៀលថ្ងៃអាទិត្យនោះ ចំនួនអ្នកស្លាប់ដោយជំងឺ COVID-19 ក៏មានដល់ 47,104 នាក់ផងដែរ។

តួលេខពីមជ្ឍមណ្ឌលខាងលើ បានបង្ហាញថា ប្រទេសដែលរងផលប៉ះពាល់ដោយជំងឺ COVID-19 ច្រើនបំផុត រួមមានអាហ្វ្រិកខាងត្បូង ម៉ារ៉ុក អេហ្ស៊ីប និងអេត្យូពី។ អាហ្វ្រិកខាងត្បួង គឺជាតំបន់ដែលរងផលប៉ះពាល់ដោយ COVID-19 ខ្លាំងបំផុត ទាំងចំនួនឆ្លង និងចំនួនអ្នកស្លាប់។

អាហ្វ្រិកខាងជើង គឺជាតំបន់អាហ្វ្រិកដែលរងផលប៉ះពាល់ដោយ COVID-19 ច្រើនជាងគេបំផុតទី ២ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។