Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីរ៉ង់-អ៊ីរ៉ាក់ បញ្ចប់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី

  • Print

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃអាទិត្យនូវជំហានចុងក្រោយ ក្នុងការធ្វើពង្រាងធម្មនុញ្ញកិច្ចសហប្រតិបត្តិការការពារជាតិអ៊ីរ៉ង់ បន្ទាប់ពីជួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ាក់ ។

ថ្លែងនៅខាងក្រៅកិច្ចប្រជុំជាមួយមន្រ្តីអ៊ីរ៉ាក់ ដែលបានមកដល់ទីក្រុង Tehran កាលពីថ្ងៃសុក្រ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានឲ្យដឹងប្រទេសទាំង ២ បានរៀបចំធម្មនុញ្ញមួយ ដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយនឹងត្រូវចុះហត្ថលេខានាពេលខាងមុខ។

មេបញ្ជាការអ៊ីរ៉ង់រូបនេះ បាននិយាយថា កិច្ចសហប្រតិបត្តិការការពារជាតិអ៊ីរ៉ង់ - អ៊ីរ៉ាក់ នឹងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងស្ថានភាពបច្ចុប្បន្ន នៅពេលដែលសហរដ្ឋអាមេរិក "កំពុងស្វែងរកការដាក់ពង្រាយក្រុមភេរវករនៅក្នុងតំបន់នេះឡើងវិញ" ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងឧស្សាហកម្មការពារជាតិសន្តិសុខនៅតាមព្រំដែន រួមនិងកិច្ចសហប្រតិបត្តិការក្រោមទំរង់នៃការផ្លាស់ប្តូរបទពិសោធន៍ ការធ្វើសមយុទ្ធយោធា និងការបណ្តុះបណ្តាលរួមគ្នា នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។