Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិសអង់គ្លេសកំពុងតាមចាប់ក្រុមចោរប្លន់រថយន្តដឹកផលិតផល Apple ដែលមានតម្លៃសរុបស្មើនឹង៦.៦លានដុល្លារ

  • Print

(ឡុងដ៍)៖ ប៉ូលិសនៅចក្រភពអង់គ្លេស កំពុងតាមចាប់ខ្លួនចោរមួយក្រុម ដែលបានប្លន់យករថយន្តមួយគ្រឿងដឹកផលិតផលរបស់ក្រុមហ៊ុន Apple រួមមានស្មាតហ្វូននិងនាឡិកាជាដើម គិតជាតម្លៃសរុប៦.៦លានដុល្លារអាមេរិក។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រុមចោរបានធ្វើសកម្មភាពលើរថយន្តនោះនៅតំបន់ Northamptonshire តាំងតែពីថ្ងៃអង្គារសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែមកទល់ពេលនេះគឺនៅមិនទាន់រកឃើញមុខសញ្ញានៅឡើយទេ។

ពួកគេបានចាប់អ្នកបើករថយន្តម្នាក់និងសន្តិសុខម្នាក់ចងទុកចោល ហើយបើករថយន្តនោះចេញទៅកាន់តំបន់មួយនៅក្បែរកន្លែងកើតហេតុ។

ប៉ូលិសដឹងថានៅតំបន់មួយនោះ ក្រុមចោរបានផ្ទេរកន្ទុយទូដឹកទំនិញទៅលើរថយន្តមួយទៀត ហើយបើករថយន្តទីពីរនោះចេញទៅបានចម្ងាយប្រហែល១៥គីឡូម៉ែត្រដល់ក្រុង Lutterworth ជាទីដែលពួកគេបានប្រមែប្រមូលឧបករណ៍នានារបស់ក្រុមហ៊ុន Apple ដូចជានាឡិកា, iPhone, Air Pod, iPad និងឆ្នាំងសាក ទៅកាន់រថយន្តទីបី។

គួរបញ្ជាក់ថា សកម្មភាពប្លន់នោះពុំមានការប្រើប្រាស់អាវុធទេ ហើយអ្នកបើករថយន្តនិងសន្តិសុខមានរបួសតិចតួចប៉ុណ្ណោះ នៅពេលត្រូវក្រុមចោរចាប់ចង។ ប៉ូលិសអង់គ្លេសមិនបានប្រាប់ថា ក្រុមចោរមានគ្នីគ្នាប៉ុន្មាននាក់ឡើយ ប៉ុន្តែបានស្នើស្វែងរកតំរុយដើម្បីតាមចាប់ខ្លួនជនទាំងនោះ។

ខាងប៉ូលិសបានអំពាវនាវឲ្យ អ្នកទាំងឡាយណាដែលត្រូវគេស្នើលក់ផលិតផល Apple ឲ្យក្នុងកាលៈទេសៈខុសប្រក្រតី ឬដឹងអំពីអ្នកដែលលក់ផលិតផល Apple ក្នុងតម្លៃទាបប្លែកនោះ គួរទាក់ទងមកកាន់អាជ្ញាធរ៕

ដកស្រង់ពី៖ Fresh News