Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស ប្រកាសមិនអនុញ្ញាតឱ្យលក់រថយន្តប្រើប្រេងសាំង ចាប់ពីឆ្នាំ២០៣០ខាងមុខ

  • Print

 (អង់គ្លេស)៖ ចាប់ពីឆ្នាំ២០៣០តទៅ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសមិនអនុញ្ញាតឱ្យមានការលក់រថយន្តដែលប្រើប្រាស់សាំង និងប្រេងឡើយ ដែលបំរាមនេះត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។

នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន BBC នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា លោក Boris Johnson នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បានប្រកាសជាផ្លូវការថា រាល់ប្រភេទរថយន្តថ្មីទាំងរថយន្ត មិនថារថយន្តជាប្រភេទបួនកៅអី និងរថយន្តដឹកអ្នកដំណើរនោះទេ ឱ្យតែប្រើប្រាស់សាំង និងប្រេង គឺមិនអាចត្រូវបានអនុញ្ញាតឱ្យលក់ទៀតឡើយនៅក្នុងប្រទេសអង់គ្លេសចាប់ពីឆ្នាំ ២០៣០តទៅ។

បើតាមសេចក្ដីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី Boris Johnson គឺរថយន្តប្រភេទកូនកាត់ Hybrid មួយចំនួន អាចអនុញ្ញាតឱ្យលក់បានដូចធម្មតា។

លោកនាយករដ្ឋមន្ត្រី Boris Johnson បានហៅសេចក្ដីប្រកាស ដ៏ដូចជាច្បាប់ថ្មីនេះ ថា «ជាបដិវត្តឧស្សាហកម្មបៃតង-Green Idustrial Revolution» ដោយមានគោលដៅប្រឈមមុខទៅនឹងបញ្ហាបម្រែប្រមូលអាកាសធាតុ និងដើម្បីបង្កើតឱកាសការងារកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ៕

ដកស្រង់ពី Fresh News