Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងតូក្យូ បង្កើនកម្រិតប្រកាសអាសន្នដល់«កម្រិតខ្ពស់បំផុត» នៅចំពោះមុខនៃការកើនឡើងនៃករណីឆ្លងកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មាន

  • Print

 (តូក្យូ)៖ យោងតាមតួលេខចុងក្រោយ ដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលជប៉ុន និងអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រទេសជប៉ុនបានកត់ត្រាករណីឆ្លងថ្មីៗចំនួន ២,២០៨ករណីថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលជាតួលេខខ្ពស់បំផុតពុំធ្លាប់មានពីមុនមក។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ការកើនឡើងនូវចំនួនករណីថ្មីៗនេះ បានធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ១២៥,៧៥២នាក់ ដោយមិនរាប់បញ្ចូលទាំងករណីឆ្លង លើនាវា ដែលត្រូវបានទុកចោល នៅក្បែរទីក្រុងតូក្យូកាលពីដើមឆ្នាំនេះទេ។

នៅទីក្រុងតូក្យូ ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ បានរាប់រ៉ងតែឯង ៥៣៤ករណី ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ ហើយក៏ជាលើកដំបូងដែរ ដែលទីក្រុងមួយនេះ បានកត់ត្រាអ្នកឆ្លងថ្មីលើស ៥០០ករណី ក្នុងមួយថ្ងៃ។

កំណើនករណីឆ្លងថ្មីៗនេះ បានធ្វើអាជ្ញាធរ សម្រេចបង្កើនកម្រិតប្រកាសអាសន្ន រហូតដល់កម្រិតខ្ពស់បំផុត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងរាតត្បាតនេះ។

គួរបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ ជប៉ុនក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ១២នាក់ផងដែរ ដែលនាំឲ្យអ្នកសរុបនៅទូទាំប្រទេស ១,៩៥៩នាក់៕

ដកស្រង់ពី៖ Fresh News