Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់ ២៣ នាក់ និងសង្គ្រោះបាន ១ នាក់ ក្នុងគ្រោះថ្នាក់រ៉ែនៅចិន

  • Print

ក្រុមអ្នកជួយសង្គ្រោះ បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្ស ២២ នាក់ បានស្លាប់ និងម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះថ្នាក់ ដោយសារតែកម្រិតកាបូនម៉ូណូអុកស៊ីតច្រើនពេក នៅក្នុងអណ្តូងធ្យូងថ្មមួយកន្លែង នៅភាគនិរតីនៃប្រទេសចិន។

គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោងប្រហែល ៥ ល្ងាចថ្ងៃសុក្រ នាអណ្តូងធ្យូងថ្មមួយកន្លែង ដែលបានបិទដំណើរការ ក្នុងក្រុង Chongqing នៅពេលដែលកម្មករ កំពុងរុះរើឧបករណ៍នៅក្នុងរណ្តៅ ដែលធ្វើឱ្យកម្មករ ២៤ នាក់ ជាប់នៅក្រោមដី។ អណ្តូងរ៉ែនោះ ត្រូវបានផ្អាក និងបិទអស់រយៈពេលជាង ២ ខែមកហើយ។

មូលហេតុនៃគ្រោះថ្នាក់នេះ កំពុងត្រូវបានស៊ើបអង្កេតបន្ថែមទៀត នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។