Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងម៉ូស្គូ ចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង COVID-19

  • Print

អភិបាលក្រុងម៉ូស្គូលោក Sergei Sobyanin បានប្រកាសកាលពីថ្ងៃសុក្រថារដ្ឋធានីរបស់ប្រទេសរុស្ស៊ីមួយនេះ បានចាប់ផ្តើមកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំរបស់ខ្លួន ប្រឆាំងនឹងវីរុសកូរ៉ូណា។

បុគ្គលិកពេទ្យ គ្រូបង្រៀន និងបុគ្គលិកផ្នែកសេវាកម្មសង្គម នឹងក្លាយជាអ្នកទីមួយដែលបានទទួលវ៉ាក់សាំង ព្រោះពួកគេជាក្រុម ដែលងាយរងគ្រោះបំផុត ហើយមនុស្សជាង ៥.០០០ នាក់ បានចុះឈ្មោះរួចហើយសម្រាប់ការចាក់ថ្នាំបង្ការនេះ។

ការចុះឈ្មោះវ៉ាក់សាំងតាមអ៊ិនធរណេតនៅក្នុងទីក្រុង បានបើកកាលពីថ្ងៃសុក្រនៅពេលទីតាំងចាក់វ៉ាក់សាំង នឹងចាប់ផ្តើមដំណើរការ។

ទីក្រុងមូស្គូ ដែលជាតំបន់រងគ្រោះដ៏អាក្រក់បំផុតរបស់ប្រទេសរុស្សី បានរាយការណ៍ថា មានករណីថ្មីចំនួន ៦.៨៦៨ ករណីក្នុងរយៈពេលតែមួយថ្ងៃ ដែលធ្វើឱ្យចំនួនឆ្លងទីក្រុងសរុប មានចំនួន ៦៣២.០៥៧នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។