សេចក្តីជូនដំណឹងអំពីការជម្លៀសចេញ បានធ្វើឡើងនៅលើកោះ Fraser ប្រទេសអូស្ត្រាលី ខណះភ្លើងឆេះព្រៃ ខិតជិត
- Details
- Category: International News
ប្រជាជននៅលើកោះ Fraser របស់អូស្ត្រាលី ត្រូវបានគេណែនាំឱ្យជម្លៀសចេញខណៈដែលភ្លើងឆេះព្រៃ បានគំរាមកំហែងដល់អាយុជីវិត នៅក្នុងតំបន់មួយដែលមានឈ្មោះថា Happy Valley ។
ការព្រមាននៅតែមានដដែល កាលពីថ្ងៃច័ន្ទសម្រាប់អ្នករស់នៅក្នុងតំបន់ Happy Valley ដើម្បី "ឲ្យចាកចេញភ្លាមៗ" ខណៈដែលក្រុមពន្លត់អគ្គីភ័យ បានព្យាយាមបញ្ឈប់ការរីករាលដាលនៃអគ្គិភ័យ ដោយប្រើយន្តហោះទម្លាក់គ្រាប់បែកទឹកពីលើអាកាស និងវិធានការទប់នៅលើដីគោក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ស្ថាប៍នអគ្គិភ័យ និងសេវាកម្មបន្ទាន់របស់រដ្ឋ Queensland ឥឡូវនេះស្ថានភាពមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយក្រុមពន្លត់អគ្គីភ័យ មិនអាចទប់ស្កាត់ការពន្លត់អគ្គីភ័យនេះ បានឆាប់ទេ។
អគ្គិភ័យ បានឆេះអស់ជាងពាក់កណ្តាលនៃកោះ Fraser ជាបេតិកភណ្ឌពិភពលោក ដែលស្ថិតនៅឆ្នេរសមុទ្រ ភាគខាងកើតនៃរដ្ឋ Queensland ។
នេះជាអគ្គិភ័យមួយដ៍ធំ របស់ប្រទេសអូស្រ្តាលី ចាប់តាំងពីអគ្គិភ័យរដូវក្តៅលើកមុនមក ដែលបានបំផ្លាញផ្ទះរាប់ពាន់ខ្នង និងបានសម្លាប់មនុស្សអស់ជាង ៣០ នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន នៅថ្ងៃអង្គារ៍នេះ។