Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលីសហុងកុង បានចាប់ខ្លួនមនុស្ស ៨ នាក់ ពីបទចូលរួមក្នុងការប្រជុំ ដោយគ្មានការអនុញ្ញាត ដែលញុះញង់ឱ្យមានការបំបែករដ្ឋ

  • Print

ប៉ូលីសហុងកុង បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ៨ នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ នៅបរិវេណសាកលវិទ្យាល័យចិនហុងកុង ។

យោងតាមនាយកដ្ឋានការពារសន្តិសុខជាតិនៃកងកំលាំងប៉ូលីសហុងកុង បានអោយដឹងថា អ្នកដែលត្រូវបានចាប់ខ្លួនទាំងអស់ មានអាយុចន្លោះពី ១៦ ទៅ ៣៤ ឆ្នាំ ជាសិស្ស កម្មករសហគមន៍ និងសមាជិកក្រុមប្រឹក្សាសង្កាត់។

ពួកគេ ជាប់សង្ស័យថា បានចូលរួមនៅក្នុងការជួបជុំ ដោយគ្មានការអនុញ្ញាតហើយពួកគេ ៣ នាក់ ក៏ត្រូវបានគេសង្ស័យពីបទញុះញង់ ឲ្យមានការធ្វើអបគមន៍ នៅពេលពួកគេបានស្រែក និងបង្ហាញពាក្យស្លោក “ឯករាជ្យភាពហុងកុង” ។

ប៉ូលីស បាននិយាយបន្ថែមថា ការចាប់ខ្លួននោះ បានធ្វើឡើង បន្ទាប់ពីទទួលបានភស្តុតាងពាក់ព័ន្ធ។ ដោយយកលេសថា ពួកគេ មិនពេញចិត្តនឹងសាកលវិទ្យាល័យ ដែលបានផ្លាស់ប្តូរពិធីបញ្ចប់ការសិក្សា មកធ្វើតាមអនឡាញវិញ ដោយសារតែជំងឺរាតត្បាត ។

ដំបូងមានការប្រមូលផ្តុំមនុស្សជិត ១០០ នាក់ នៅបរិវេណសាលា កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ដោយគ្មានការដាក់ពាក្យសុំ ក្នុងកំឡុងពេលនោះមានមនុស្សពីរ-បីនាក់ បានបំផ្លាញ និងកំទេចទ្រព្យសម្បត្តិសាលា ហើយត្រូវបានគេសង្ស័យពីបទ បង្កការខូចខាតខាងព្រហ្មទណ្ឌ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។