Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនបំផុតជាលើកទី២ ខណៈកំពុងប្រឈមមុខនឹងរលកទី៣ (Video inside)

  • Print

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៦៨៦ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតលើកទី២ គិតចាប់តាំងពីមានការឆ្លងរាតត្បាតនៃ COVID-19 នៅក្នុងប្រទេសមក ខណៈប្រទេសនេះកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងរលកទីបីនៃការឆ្លង ជំងឺដ៏កាចសាហាវមួយនេះដែលកំពុងគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) បានឲ្យដឹងថា ចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃ បានកើនលើស ៦០០ករណីក្នុងមួយថ្ងៃ កាលពីសប្ដាហ៍មុន ដែលបានបង្ខំឲ្យប្រទេសកូរ៉េខាងត្បូងទាំងមូល បានដាក់ចេញនូវវិធានការរក្សាគម្លាតសុវត្ថិភាពយ៉ាងតឹងរឹងបំផុត។

វិធានការនេះ បានចូលជាធរមានកាលពីថ្ងៃអង្គារ ម្សិលមិញ រួមមានទាំងបម្រាមគោចរដែលមិនធ្លាប់មានពីមុនមកទៅលើភោជនីយដ្ឋាន និងអាជីវកម្មដទៃទៀតផងដែរ។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថពិភពលោកចំនួន៤ ដើម្បីទិញវ៉ាក់សាំង COVID-19 សម្រាប់ប្រជាជនចំនួន ៤៤លាននាក់របស់ខ្លួន។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៣៩,៤៣២ករណី ក្នុងនោះមានអ្នកស្លាប់ ៥៥៦នាក់ និងជាសះស្បើយ ៣០,១៧៧នាក់៕