Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុនបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ «២៩០លានដូស» និងត្រៀមទូរទឹកកករាប់ម៉ឺនគ្រឿង ដើម្បីរក្សាទុកទៅតាមប្រភេទវ៉ាក់សាំង

  • Print

(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងតូក្យូ នឹងទិញទូទឹកកក ១០,៥០០គ្រឿង ដើម្បីស្ដុកទុកវ៉ាក់សាំង COVID-19 ខណៈកំពុងត្រៀមចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនទៅតាមគម្រោង។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។ ជប៉ុនបានបញ្ជាទិញវ៉ាក់សាំង ២៩០លានដូសពីក្រុមហ៊ុន Pfizer, AstraZeneca និងក្រុមហ៊ុន Moderna ដែលគ្រប់គ្រាន់ចាក់ជូនប្រជាជនរបស់ខ្លួន ដោយក្នុងមនុស្សម្នាក់ តម្រូវឱ្យចាក់ ០២ដូស។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ចាំបាច់ត្រូវតែស្ដុកទុកនៅកន្លែងមានសីតុណ្ហភាពគឺ -៧៥អង្សាសេ រីឯវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវស្ដុកទុកក្រោមសីតុណ្ហភាព -២០អង្សាសេ ដែលនេះអាចនឹងបង្កឧបសគ្គដល់ប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍមួយចំនួន ក្នុងការដឹកជញ្ជូន និងស្ដុកទុកវ៉ាក់សាំង។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន ជប៉ុនមានអ្នកឆ្លង COVID-19 សរុប ១៦៥,៨៤០ករណី ក្នុងនោះមានអ្នកស្លាប់ ២,៤២០នាក់ និងជាសះស្បើយឡើងវិញ ១៤០,៦២២នាក់។

រដ្ឋាភិបាលជប៉ុនបានបញ្ជាក់រួចហើយថា ប្រជាជនខ្លួនទាំងអស់ (១២៦លាននាក់) នឹងទទួលបានវ៉ាក់សាំង COVID-19 ដោយមិនគិតថ្លៃអ្វីទាំងអស់៕

ដកស្រង់ពី៖ Fresh News