Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជទាយាទអារ៉ាប៊ីសាអូឌីត ស្នើឲ្យតុលាការសហព័ន្ធអាមេរិក ច្រានចោលពាក្យបណ្តឹងមួយ ដែលចោទទ្រង់ថាបានជួលក្រុមឃាតក ឲ្យតាមសម្លាប់អតីតមន្ត្រីចារកម្មម្នាក់

  • Print

(វ៉ាស៊ីនតោន)៖ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានស្នើសុំឱ្យតុលាការសហព័ន្ធអាមេរិក ច្រានចោលពាក្យបណ្ដឹងដែលចោទប្រកាន់ទ្រង់ថា បានបញ្ជូនក្រុមឃាតកឲ្យតាមសម្លាប់ អតីតមន្ត្រីចារកម្មអារ៉ាប៊ីសាអូឌីតម្នាក់ឈ្មោះ សាអាប់ អាល់ហ្សាប្រ៊ី (Saad Aljabri)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសវនាការមួយក្នុងតុលាការ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក មេធាវីរបស់ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន បានអះអាងថា ពាក្យបណ្ដឹងរបស់លោក Saad Aljabri កាលពីខែសីហាកន្លងទៅ មិនបានបង្ហាញភស្ដុតាងគ្រប់គ្រាន់ ដែលអាចបញ្ជាក់បានថា ព្រះអង្គម្ចាស់រាជទាយាទ បានបញ្ជូនឃាតកមួយក្រុម ឱ្យតាមសម្លាប់រូបលោកនោះទេ។

មេធាវីរូបនេះក៏បានបញ្ជាក់ទៀតថា ដោយសារតែត្រូវបានតែងតាំង ជារាជាទាយាទស្នងរាជ្យ ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន ត្រូវបានការពារដោយច្បាប់នៃអភ័យឯកសិទ្ធរដ្ឋ ដែលមានន័យថា ទាល់តែមានការអនុញ្ញាតពីរដ្ឋអារ៉ាប៊ីសាអូឌីត ទើបអាចមានការប្ដឹងតាមផ្លូវច្បាប់ ប្រឆាំងនឹងទ្រង់បាន។

គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ លោក Saad Aljabri បានដាក់ពាក្យបណ្ដឹងមួយទៅកាន់តុលាការអាមេរិក ដោយចោទថាព្រះអង្គម្ចាស់រាជាទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន ថាបានបញ្ជូនក្រុមឃាតកកាលពីឆ្នាំ២០១៨ មកកាន់ប្រទេសកាណាដា ជាទីដែលលោកកំពុងរស់នៅនិរទេសខ្លួន ដើម្បីសម្លាប់ និងបំបែកសាកសពលោកជាកំណាត់ៗ ដូចគ្នាទៅនឹងអ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក ហ្សាម៉ាល់ ខាសហូកជី (Jamal Khashoggi) ដែលត្រូវបានគេសម្លាប់ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីខែតុលា ឆ្នាំដដែលនោះ ក៏ប៉ុន្តែការប៉ុនប៉ងនេះ ត្រូវបានប៉ូលិសកាណាដា ទប់ស្កាត់ទាន់ពេលវេលា។

បើតាមលោក Saad Aljabri ព្រះអង្គម្ចាស់ប៊ីនសាល់ម៉ាន ចង់សម្លាប់រូបលោក ដោយសារតែលោក គឺជាមនុស្សម្នាក់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយគូប្រជែងរាជបល្ល័ងរបស់ទ្រង់ និងជាអតីតនាយក នៃទីភ្នាក់ងារសន្តិសុខជាតិអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន ណាយែហ្វ (Mohammed bin Nayef) និងដោយសារតែលោកមានព័ត៌មានសម្ងាត់ជាច្រើន ដែលអាចធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងរីយ៉ាដ និងទីក្រុងវ៉ាស៊ីនតោនប្រេះឆា។

ទោះជាបែបនេះក្តី ទាំងព្រះម្ចាស់ ប៊ីនសាល់ម៉ាន និងអាជ្ញាធរអារ៉ាប៊ីសាអូឌីត បានទាត់ចោលទាំងស្រុងរួចទៅហើយ ចំពោះការចោទប្រកាន់ទាំងអស់នេះ៕

ដកស្រង់ពី៖ Fresh News