Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋអាជ្ញាធរនៃតុលាការ ICC សម្រេចបិទការស៊ើបអង្កេត លើបទឧក្រិដ្ឋកម្មសង្គ្រាមនៅអ៉ីរ៉ាក់ ដែលត្រូវបានចោទលើទាហានអង់គ្លេស (Video inside)

  • Print

(ឡាអេ)៖ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា ខ្លួនបានបិទការស៊ើបអង្កេតបឋមមួយ លើបទឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់ថា ប្រព្រឹត្តដោយទាហានអង់គ្លេស អំឡុងសង្គ្រាមដឹកនាំដោយសហរដ្ឋអាមេរិក ផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។ ការប្រកាសរបស់រដ្ឋអាជ្ញានៃតុលការ ICC លោកស្រី ហ្វាតូ ប៊ិនសួដា (Fatou Bensouda) ត្រូវបានធ្វើឡើង បន្ទាប់ពីមានការស៊ើបអង្កេតយ៉ាងតឹងរឹង អស់រយៈពេល ០៦ឆ្នាំ លើការប្រព្រឹត្តរបស់យោធាអង់គ្លេស ជាពិសេសក្នុងអំឡុងការគ្រប់គ្រង អ្នកទោសអ៊ីរ៉ាក់ដែលជាប់ឃុំ។

រដ្ឋអាជ្ញាដែលមានមូលដ្ឋាន ក្នុងទីក្រុងឡាអេ (Hague) ប្រទេសហូឡង់រូបនេះ ធ្លាប់បាននិយាយកាលពីឆ្នាំ២០១៧ថា មានភស្តុតាងសមហេតុផលដែលបញ្ជាក់ថា ទាហានអង់គ្លេស ពិតជាបានប្រព្រឹត្តិបទឧក្រិដ្ឋសង្គ្រាមនេះពិតប្រាកដមែន។

ទោះយ៉ាងណានៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ លោកស្រីបែរជានិយាយថា ខ្លួនមិនអាចរកឃើញភស្តុតាងណាមួយ ដែលអាចបញ្ជាក់ថាចក្រភពអង់គ្លេស បានការពារជនសង្ស័យពីការកាត់ទោស នៅចំពោះមុខតុលាការអង់គ្លេសនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Bensouda បានគូសបញ្ជាក់ដូច្នេះថា «ដោយសារគ្មានសមត្ថភាព នៅក្នុងការការស៊ើបអង្កេត លើបទឧក្រិដ្ឋកម្មសង្គ្រាមនេះ ដូច្នេះខ្ញុំសូមកំណត់ថា ការសម្រេចចិត្តត្រឹមត្រូវតែមួយគត់ នៅក្នុងដំណាក់កាលនេះ គឺត្រូវបិទការស៊ើបអង្កេតបឋម ត្រឹមនេះតែម្តង»។

ដូច្នេះចាប់ពីពេលនេះតទៅ តុលាការនឹងមិនបន្តការស៊ើបអង្កេត ទៅមុខទៀតឡើយ៕

ដកស្រង់ពី៖ Fresh News