Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខ UN ព្រមានពី «វ៉ាក់សាំងជាតិនិយម», អំពាវនាវរកជំនួយសម្រាប់តំបន់អាហ្វ្រិក (Video inside)

  • Print

(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានពីហានិភ័យ នៃវ៉ាក់សាំងជាតិនិយម ហើយអំពាវនាវរកជំនួយហិរញ្ញវត្ថុ ដើម្បី ធានាឱ្យបាននូវការចាក់វ៉ាក់សាំង ជូនប្រជាជនក្នុងតំបន់អាហ្វ្រិក។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។ លោក Guterres ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំតាមអនឡាញជាមួយថ្នាក់ដឹកនាំសហភាពអាហ្រ្វិក នៅក្នុងសប្ដាហ៍នេះ ខណៈបណ្ដាប្រទេសអ្នកមាន កំពុងបញ្ជាទិញវ៉ាក់សាំងរាប់រយលានដូស ទុកសម្រាក់ជូនប្រជាជនរបស់ខ្លួន។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ក៏បានគូសបញ្ជាក់ដែរថាគំនិត ផ្ដួចផ្ដើម COVAX ដឹកនាំដោយអង្គការសុខភាពពិ គឺជាមធ្យោបាយតែមួយគត់ អាចធានាបាននូវ «វត្តមានវ៉ាក់សាំង» ក្នុងតំបន់អាហ្វ្រិក និងបណ្ដាប្រទេសក្រីក្រ ឬកំពុង អភិវឌ្ឍដទៃ នៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ទ្វីបអាហ្វ្រិកទាំងមូលមានអ្នកឆ្លង COVID-19 ២,៣០៤,៤៨៥នាក់ ក្នុងនោះស្លាប់ ៥៤,៨៥៦នាក់៕

 

ដកស្រង់ពី៖ Fresh News