Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីជប៉ុន លោក Suga អាចនឹងចាត់វិធានការរឹតត្បិត ខណៈប្រជាប្រិយភាពធ្លាក់ចុះដោយសារកូវីដ-១៩

  • Print

 (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide អាចនឹងចាត់វិធានការរឹតត្បិតខ្លះ លើយុទ្ធនាការទេសចរណ៍ ដើម្បីទប់ស្កាត់ COVID-19 ខណៈប្រជាប្រិយភាពរបស់ លោកកំពុងធ្លាក់ចុះ ជុំវិញចំណាត់ការដោះស្រាយជំងឺដ៏កាចសាហាវមួយនេះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។ មួយរយៈកន្លងមកនេះ ទោះបីជាមានការព្រមានជាច្រើនពីក្រុមអ្នកជំនាញក៏ដោយ ក៏រដ្ឋាភិបាលរបស់លោក Suga នៅតែពន្យារពេលចាត់វិធានការរឹតត្បិតជាបន្តបន្ទាប់ លើ យុទ្ធនាការទេសចរណ៍ ដែលនៅតែបើកដំណើរការការធ្វើដំណើរកម្សាន្តនៅក្នុងស្រុក សំដៅជំរុញកំណើនសេដ្ឋកិច្ច។

បន្ថែមពីលើនេះ លោក Suga ក៏ធ្លាប់និយាយគាំទ្រ យុទ្ធនាការនេះដែរ ដោយលោកបញ្ជាក់ថាបើសិនជាសេដ្ឋកិច្ចត្រូវបានបំផ្លាញ នោះវានឹងមានសភាពធ្ងន់ធ្ងរជាង COVID-19 ទៅទៀត។

ក៏ប៉ុន្តែ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុក នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ត្រូវបានគេរំពឹងថាអាចនឹងចាត់វិធានការរឹតត្បិតខ្លះលើការធ្វើដំណើរ បន្ទាប់ពីយុទ្ធនាការទេសចរណ៍នេះ ត្រូវបានផ្អាកក្នុងតំបន់ចំនួនពីរ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិមួយធ្វើឡើងដោយកាសែតជប៉ុន Mainichi កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ប្រជាប្រិយភាពរបស់លោក Suga បានធ្លាប់មកនៅត្រឹម ៤០ភាគរយ ពោលគឺធ្លាក់អស់១៧ភាគរយ បើធៀបទៅនឹងកាលពីខែវិច្ឆិកាកន្លងទៅ ដោយសារតែការដោះស្រាយ COVID-19៕

ដកស្រង់ពី៖ Fresh News