Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមអ្នកជំនាញអូស្ត្រាលី៖ «វ៉ាក់សាំងកូវីដ-១៩តែមួយមុខ មិនអាចការពារសុវត្ថិភាពប្រទេសនេះឡើយ» (Video inside)

  • Print

(កង់បេរ៉ា)៖ បណ្ឌិតសភាសុខាភិបាល និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រអូស្រ្តាលី (AAHMS) បានព្រមានថា វ៉ាក់សាំងតែមួយមុខនឹងមិនគ្រប់គ្រាន់ទេ ដើម្បីរក្សាប្រទេសដីកោះធំជាងគេលើលោកមួយនេះ ឲ្យមានសុវត្ថិភាពនៅឆ្នាំ២០២១ ខាងមុខនេះឡើយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។ AAHMS ដែលមានអ្នកស្រាវជ្រាវជាង ៤០០នាក់ នៅថ្ងៃអង្គារនេះបានចេញផ្សាយរបាយការណ៍មួយ ដែលផ្តល់ដំបូន្មានស្តីពីជំហានបន្ទាប់ក្នុងការឆ្លើយតប ទៅនឹងជំងឺឆ្លងរាតត្បាតសកល (COVID-19) នៅប្រទេសអូស្រ្តាលី។

របាយការណ៍នោះបានអំពាវនាវឱ្យមានការបន្តអនុវត្ត វិធានការការពារសុខភាពសាធារណៈឲ្យបានខ្ជាប់ខ្ជួន រួមមានការធ្វើតេស្ត, ការពាក់ម៉ាស, ការតាមដានរកអ្នកប៉ះពាល់នឹងអ្នកជំងឺ និងរយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកមកពីក្រៅប្រទេស និងអ្នកធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19។

របាយការណ៍ពីក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រខាងលើនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលី បន្តការពារ និងព្យាបាលអ្នកជំងឺដែលមានបញ្ហាសុខភាពផ្លូវចិត្តរយៈពេលវែង ក្រោយពីពួកគេបានជាសះស្បើយពីជំងឺ COVID-19។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលីមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៨,០៤៥ករណី ក្នុងនោះមានអ្នកស្លាប់ ៩០៨នាក់ និងជាសះស្បើយ ២៥,៦៨៦នាក់៕

ដកស្រង់ពី៖ Fresh News