Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ចូ បៃដិន គ្រោងប្រកាសពីការតែងតាំងមន្ត្រីកំពូលៗ ទទួលបន្ទុកដោះស្រាយបញ្ហាអាកាសធាតុ

  • Print

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសពីបញ្ជីតែងតាំងក្រុមមន្ត្រីជាន់ខ្ពស់ថ្មីមួយ ដែលនឹងទទួលបន្ទុកដឹកនាំផែនការនៃរដ្ឋបាល របស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងពេលឆាប់ៗនេះ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភពដឹងពីកិច្ចការនេះ ដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាបញ្ជីឈ្មោះតែងតាំងក្រុមមន្ត្រីជាន់ខ្ពស់ខាងលើ ក្នុងនោះរួមទាំង រដ្ឋមន្ត្រីក្រសួងថាមពល, រដ្ឋមន្ត្រីដឹកជញ្ជូន និងរដ្ឋមន្ត្រីមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំនៃការិយាល័យថ្មីមួយដឹកនាំខាងគោលនយោបាយអាកាសធាតុនៅក្នុងស្រុក ប្រចាំសេតវិមាន។

ការិយាល័យថ្មីនេះ គឺស្ថិតនៅក្រោមផែនដ៏មានមហិច្ឆិតារបស់លោក ចូ បៃដិន ដែលមានចង់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យមកនៅត្រឹមសូន្យនៅឆ្នាំ២០៥០។

លោកស្រី Jennifer Granholm ជាអតីតអភិបាលរដ្ឋ Michigan អាចនឹងត្រូវបានលោក បៃដិន តែងតាំងជារដ្ឋមន្ត្រីក្រសួងថាមពល។

គួរបញ្ជាក់ថា នៅក្រោមការដឹកនាំនៃរដ្ឋបាលរបស់លោក ដូណាក់ ត្រាំ សហរដ្ឋអាមេរិក បានទទួលរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុង ប៉ារីសស្ដីពីអាកាសធាតុ ដោយលោក ត្រាំ យល់ថាកិច្ចព្រមព្រៀងនេះធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអាមេរិក។

ប៉ុន្តែ លោក បៃដិន បានសន្យានឹងនាំសហរដ្ឋអាមេរិក ចូលក្នុង កិច្ចព្រមព្រៀងនេះវិញ នៅក្រោយពេលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការ៕

ដកស្រង់ពី៖ Fresh News