Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក គីម ជុងអ៊ុន ប្តេជ្ញាដឹកនាំកូរ៉េខាងជើងទៅរក «សករាជមាស» បន្ទាប់ពីបានទទួលស្គាល់បរាជ័យ ក្នុងការអនុវត្តផែនការសេដ្ឋកិច្ច៥ឆ្នាំ

  • Print

  (ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថា លោកនឹងធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវប្រព័ន្ធដឹកនាំសង្គម និងទំនាក់ទំនងការបរទេស បន្ទាប់ពីលោកផ្ទាល់ទទួលស្គាល់ពីបរាជ័យ នៃការអនុវត្តផែនការសេដ្ឋកិច្ច ០៥ឆ្នាំរបស់លោក។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។ លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះ កំឡុងនៃសមាជបក្សពលករកូរ៉េលើកទី ៨ ដែលកំពុងប្រព្រឹត្តទៅឈានចូលដល់ថ្ងៃទី០៤ ទៅហើយនោះ។

លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់នាឱកាសនោះថា កូរ៉េខាងជើងតាមរយៈការរៀនសូត្រពីបរាជ័យ នៃផែនការសេដ្ឋកិច្ចរយៈពេល ០៥ឆ្នាំមកនេះ នឹងខិតប្រឹងប្រែងដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យដើរដល់ «សករាជមាស» ដោយនឹងធ្វើកំណែទម្រង់លើវិស័យជាច្រើនក្នុងនោះរួមមាន វិស័យអប់រំ, សុខភាពសាធារណៈ, អក្សរសាស្ត្រ និងសិល្បៈជាដើម។

លើសពីនេះទៅទៀត មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះក៏បានសន្យាថា លោកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនាក់ ជាមួយបណ្ដាប្រទេសនានាក្នុងនោះរួមមានទាំង កូរ៉េខាងត្បូង តែលោកមិនបានលើកឈ្មោះសហរដ្ឋអាមេរិកឡើយ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានប្រែជាល្អក់កករនឹងគ្នា កាលពីខែមិថុនា ឆ្នាំ២០២០ ពោលគឺបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបំផ្ទុះគ្រាប់បែក ដើម្បីកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ នៅក្នុងទីក្រុងកេសុង ជាការឆ្លើយតបទៅនឹងទីក្រុងសេអ៊ូល ដែលបរាជ័យក្នុងការរារាំងសកម្មជននៅក្នុងប្រទេសកូរ៉េខាងត្បូង មិនឲ្យបង្ហោះខិត្តប័ណ្ណប្រឆាំងលោក គីម ជុងអ៊ុន និងរបបដឹកនាំរបស់លោក។

សមាជបក្សពលករដែលបន្តប្រព្រឹត្តទៅនៅថ្ងៃសុក្រនេះ ក៏ត្រូវបានគេរំពឹងផងដែរថា នឹងមានការពិភាក្សាគ្នាពីគោលនយោបាយថ្មីៗ ស្ដីពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជាពិសេសនៅក្រោយលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕

ដកស្រង់ពី៖ Fresh News