Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ដូណាល់ ត្រាំ បានពិភាក្សារិះរកវិធីដើម្បី លើកលែងទោសដល់ខ្លួនឯង, នេះបើតាមកាសែត New York Times

  • Print

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាជាមួយក្រុមមន្ត្រីទីប្រឹក្សារបស់លោក ពីលទ្ធភាពនៃការប្រើប្រាស់អំណាចប្រធានាធិបតី «ដើម្បីលើកលែងទោសឱ្យខ្លួនឯង» ខណៈលោកត្រូវបានគេរំពឹងថា អាចនឹងប្រឈមមុខនឹងពាក្យបណ្ដឹងតាមផ្លូវច្បាប់ជាច្រើន នៅពេលផុតអាណិត្តនៅថ្ងៃទី២០ ខែមករាខាងមុខនេះ។

នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន New York Times នៅរសៀលថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។

មន្ត្រីទាំង ០២រូបដែលបានដឹងលឺពីបញ្ហានេះ បានប្រាប់កាសែតអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក ត្រាំ បានពិចារណា ក៏ដូចជាពិភាក្សាជាមួយក្រុមមន្ត្រីទីប្រឹក្សារបស់លោក ពីលទ្ធភាពនៃការប្រើប្រាស់អំណាចប្រធានាធិបតី ដើម្បីលើកលែងទោសឱ្យខ្លួនឯង តាំងតែពីថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។

ទោះជាបែបនេះក្តី កាសែត New York Times មិនបានអាចបញ្ជាក់បានឡើយថា តើលោក ត្រាំ បានជជែកបញ្ហានេះនៅក្រោយភាពចលាចល ផ្ទុះឡើងនៅឯវិមានសភាអាមេរិក កាលពីថ្ងៃពុធកន្លងទៅនេះដែរ ឬក៏យ៉ាងណានោះទេ ខណៈភាពចលាចលនេះ បានជំរុញឱ្យមានការអំពាវនាវកាន់តែច្រើនឡើង ឱ្យសភាទាំងពីររបស់សហរដ្ឋអាមេរិកទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងភ្លាមៗ មុននឹងអាណត្តិរបស់លោកត្រូវបញ្ចប់នៅថ្ងៃទី២០ ខែមករានេះ។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២០ លោក ដូណាល់ ត្រាំ បានប្រើប្រាស់អំណាចជាប្រធានាធិបតី លើកលែងទោសឱ្យមនុស្សជំនិតរបស់លោកជាច្រើននាក់ ដែលត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ក្នុងនោះរួមមានទាំងបុគ្គលដែលមានជាប់ពាក់ព័ន្ធ នឹងបទឧក្រិដ្ឋកម្មសង្រ្គាមផងដែរ។

បើតាមក្រុមអ្នកច្បាប់ រដ្ឋធម្មនុញ្ញអាមេរិកមិនបានកំណត់ ឬចែងឱ្យច្បាស់ថា តើប្រធានាធិបតីមានអំណាចស្របច្បាប់ក្នុងការ លើកលែងទោសឱ្យខ្លួនឯងបានដែរ ឬក៏យ៉ាងណាឡើយ។

មកទល់នឹងបច្ចុប្បន្ន គ្មានប្រធានាធិបតីអាមេរិកណាម្នាក់ ធ្លាប់បានលើកលែងទោសឱ្យខ្លួននោះឡើយ រីឯក្រុមអ្នកច្បាប់ក៏យល់ស្របដូចគ្នាដែរថា ការលើកលែងទោសឱ្យខ្លួនឯងបែបនេះ អាចនឹងក្លាយជាទង្វើបំពាន់លើរដ្ឋធម្មនុញ្ញ ដ្បិតជាទូទៅគ្មាននរណាម្នាក់អាចក្លាយជាចៅក្រម ហើយកាត់ក្តីលើសំណុំរឿងរបស់ខ្លួនឯងនោះឡើយ៕

ដកស្រង់ពី៖ Fresh News