Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចៅក្រមនៃតុលាការអ៉ីរ៉ាក់ ចេញដីកាចាប់ខ្លួនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធការធ្វើឃាតមេកងជីវពលអ៉ីរ៉ាក់ កាលពីដើមឆ្នាំ២០២០

  • Print

  (បាកដាដ)៖ ចៅក្រមម្នាក់នៃតុលាការក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងធ្វើឃាត មេដឹកនាំកងជីវពលអ៉ីរ៉ាក់ម្នាក់ កំឡុងប្រតិបត្តិការផ្តាច់ជីវិតមេទ័ពកំពូលអ៉ីរ៉ង់លោក កាសិម សូឡៃមេនី (Qasem Soleimani)។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅរសៀលថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។ លោក អាប៊ូ ម៉ាហ៍ឌី អាល់ មូហាន់ឌីស (Abu Mahdi al-Muhandis) ជាមេបញ្ជាការរងនៃកងជីវពលអ៉ីរ៉ាក់ (Popular Mobilization) ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក ត្រូវបានផ្តាច់ជីវិតរួមជាមួយលោក Soleimani នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនអាមេរិក ក្នុងទីក្រុងបាកដាដ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមប្រឹក្សានៃតុលាការកំពូលអ៉ីរ៉ាក់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីបានបញ្ចប់ការស៊ើបអង្កេតបឋមទាំងស្រុង ចៅក្រមបានសម្រេចចិត្ត ចេញដីកាចាប់ខ្លួនប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ»។

សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមទៀតថា នីតិវិធីស៊ើបអង្កេតនឹងបន្តធ្វើឡើង ដើម្បីស្វែងរកអ្នកចូលរួម ឬអ្នកពាក់ព័ន្ធទាំងឡាយក្នុងបទឧក្រិដ្ឋមួយនេះ មិនថាពួកគេជាពលរដ្ឋអ៉ីរ៉ាក់ ឬជនបរទេសនោះឡើយ។ គួរបញ្ជាក់ថា កងជីវពលអ៉ីរ៉ាក់ Popular Mobilization គឺជាកងកម្លាំងប្រដាប់អាវុធស៊ីអ៉ីតមួយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៉ីរ៉ង់។

កងជីវពលនេះត្រូវបានទទួលស្គាល់ ក្រោមច្បាប់អ៉ីរ៉ាក់កាលពីឆ្នាំ២០១៦ថា ជាកងកម្លាំងយោធាឯករាជ្យមួយ ដែលអាចធ្វើការទំនាក់ទំនងដោយផ្ទាល់ ជាមួយនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់។ អ៉ីរ៉ង់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក៏បានចេញដីកាចាប់ខ្លួនលោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់អាមេរិក ៤៧នាក់ផ្សេងទៀតផងដែរ ពីបទមានជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលោក Qasem Soleimani៕

ដកស្រង់ពី៖ Fresh News