Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ីចាប់អារម្មណ៍នឹងសំណើរបស់លោក Elon Musk ក្នុងការអញ្ជើញលោក Putin ចូលរួមពិភាក្សាតាមរយៈកម្មវិធី Clubhouse

  • Print

 (ក្រឹមឡាំង)៖ មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Elon Musk បានធ្វើការអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យចូលរួមជជែកកម្សាន្តជាមួយគ្នា តាមរយៈបណ្តាញសង្គម Clubhouse ដោយក្នុងនោះ រុស្ស៊ីហាក់ដូចជាមិនបានច្រានចោល ការអញ្ជើញ នេះ ឡើយ ផ្ទុយទៅវិញគឺចាប់អារម្មណ៍នឹងសំណើនេះផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNCB នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Dmitry Peskov អ្នកនាំពាក្យ របស់វិមានក្រឹមឡាំង បានថ្លែងប្រាប់អ្នកកាសែតថា សំណើរបស់លោក Elon Musk គឺ «ពិតជាគួរឱ្យចាប់អារម្មណ៍» ប៉ុន្តែមិនបាន បញ្ជាក់ ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងចូលខ្លួនតាមសំណើ ឬយ៉ាងណានោះទេ។

«ជាដំបូងយើងសូមបញ្ជាក់ថា លោក Putin មិនប្រើប្រាស់បណ្ដាញសង្គម Clubhouse ដោយផ្ទាល់ទេ ហើយការប្រើប្រាស់ផ្ទាល់ខ្លួន ក៏ គ្មានដែរ»។

នេះជាសំដីរបស់អ្នកនាំពាក្យ លោក Dmitry Peskov។ មានន័យថា សំណើរបស់លោក Musk មិនត្រូវបានច្រានចោលទេ ប៉ុន្តែ នៅពេលនេះ រុស្ស៊ីចង់បញ្ជាក់ឱ្យដឹងថា លោក Putin មិនធ្លាប់ប្រើ និងមិនអាចប្រើបណ្ដាញសង្គម Clubhouse ដោយផ្ទាល់នោះទេ។

កាលពីថ្ងៃសៅរិ៍កន្លងទៅនេះ លោក Elon Musk បានបញ្ជើញរបស់ Vladimir Putin តាមរយៈបណ្ដាញសង្គម Twitter ឱ្យចូលរួម សន្ទនា ជាមួយគ្នានៅលើកម្មវិធី Clubhouse និងបាននិយាយថា «វាពិតជាកិត្តិយសណាស់ ដែលបាននិយាយជាមួយអ្នក (លោក Putin ) » ៕

ដកស្រង់ពី៖ Fresh News