Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងនាវាចម្បាំងចិន នឹងធ្វើសមយុទ្ធជាប្រចាំ នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ​(Video inside)

  • Print

(សៀងហៃ)៖ កងទ័ពជើងទឹកចិនបានប្រកាស នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ក្រុមនាវាដឹកយន្តហោះចម្បាំងរបស់ខ្លួន កំពុងធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ ហើយសមយុទ្ធបែបនេះ នឹងត្រូវធ្វើឡើងជាប្រចាំ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។ កោះតៃវ៉ាន់បានប្រកាសផងដែរអំពីការកើនឡើង នៃសកម្មភាពយោធាចិន នៅក្នុងដែនទឹកក្បែរដីកោះរបស់ខ្លួន នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈប្រទេសចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនឥទ្ធិពលចំពោះមុខកោះតៃវ៉ាន់កាន់តែខ្លាំង បន្ទាប់ពីតៃវ៉ាន់បានទទួលស្វាគមន៍ មន្ត្រីជាន់ខ្ពស់អាមេរិកប៉ុន្មានរូប មកបំពេញទស្សនកិច្ចកាលពីឆ្នាំ២០២០។

កងនាវាចរចិន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនាវាដឹកយន្តហោះចម្បាំងចិន គឺដឹកនាំដោយ លាវនីង (Liaoning) ជានាវាដឹកយន្តហោះចម្បាំងចិនដំបូងគេបង្អស់ ដែលបានចាប់ផ្តើមធ្វើសមយុទ្ធជាប្រចាំ នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់។

កងនាវាចរចិន បានគូសបញ្ជាក់បន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍ដដែលថា «គោលបំណង (នៃសមយុទ្ធ) គឺដើម្បីបង្កើនសមត្ថភាពរបស់យើង ក្នុងការការពារអធិបតេយ្យភាពជាតិ សុវត្ថិភាព និងផលប្រយោជន៍អភិវឌ្ឍន៍ ហើយសមយុទ្ធស្រដៀងគ្នានេះ នឹងត្រូវធ្វើឡើងជាប្រចាំនាពេលអនាគត»។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់កងនាវាចរចិន ធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍អំពីការបង្ហាញវត្តមានជាថ្មី ដោយកងកម្លាំងទ័ពអាកាសចិន ចូលទៅក្នុងតំបន់កំណត់គោលដៅការពារដែនអាកាស របស់កោះនេះកាលពីថ្ងៃចន្ទម្សិលមិញ៕

ដកស្រង់ពី៖ Fresh News