Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទម្រាំមានថ្ងៃនេះស្មាត់ធំកងពល សាមីត ត្រូវរត់ចេញពីផ្ទះតស៊ូរហូតជាប់ជម្រើសជាតិ

  • Print

លេងល្អតាមភូមិ សំ សាមីត ត្រូវបានជ្រើសឱ្យចូលរួមជាមួយក្រុមវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន ប្រកួតដណ្ដើមពានរង្វាន់ថ្នាក់វិទ្យាល័យ អំឡុងឆ្នាំ ២០១០-២០១១ និងបានជួយវិទ្យាល័យមួយនេះទទួលបានចំណាត់ថ្នាក់លេខ១។មើលឃើញពីសមត្ថភាព និងទេពកោសល្យ លោកគ្រូម៉ៅរបស់កងពលក៏បានសុំឱ្យឱ្យរូបគេចូលហ្វឹកហាត់នៅក្លឹបកងពលធំអន្តាគមន៍លេខ៣។

លើកទី១សាមីតត្រូវបានឪពុកម្ដាយបដិសធ ព្រោះពួគគាត់ចង់ឱ្យកូនរៀនត ហើយណាមួយរូបគេមិនធ្លាប់ចេញពីផ្ទះ ចំណែកសាមីតក៏ស្ដាប់តាម។ លើកទី២យុវជនត្រូវបានជំទាស់ជាថ្មី ប៉ុន្តែដោយការស្រលាញ់ និងអារម្មណ៍ពុះកញ្ជ្រោលផងនោះ ម្ដងនេះសាមីតបានជម្នះការហាមឃាតរបស់លោកទាំងពីរ ដោយរៀបបង្វិចរត់មកសម្ងំហាត់បាល់នៅក្លឹបកងពលអំឡុងឆ្នាំ ២០១២។

កាលនោះគេមិនបានដឹងថា លេងបាល់ទះតាមក្លឹបបែបនេះ អាចបានការងារក្រខ័ណ្ឌរដ្ឋ ឬចេញទៅលេងក្រៅប្រទេសឡើយ ដឹងតែម្យ៉ាងគត់គឺចង់ហាត់គ្រាន់តែលេងល្អ ស្រួលដើរលេងស៊ីលុយតាមភូមិប៉ុណ្ណោះ។ ត្រង់ចំណុចនេះ យុវជនបានបញ្ជាក់បែបនេះ ៖«កម្រិតវប្បធម៌ខ្ញុំបានត្រឹមថ្នាក់ទី៧ ហើយពេលខ្ញុំចូលកងពលហ្នឹង អ្នកផ្ទះខ្ញុំគាត់អត់ឱ្យខ្ញុំមកទេ តែដោយសារការស្រលាញ់របស់ខ្ញុំ ខ្ញុំក៏ធ្វើតាមចិត្តខ្លួនឯង អត់ស្ដាប់អ្នកផ្ទះទេ គាត់ឃាតម៉េចក៏អត់ស្ដាប់ដែរពេលហ្នឹង ទៅហើយអត់ដឹងថាម៉េចម៉ាទេ ព្រោះរៀបចំខោអាវហើយៗ ព្រោះលើកទី១លោកគ្រូម៉ៅគាត់ទៅយកខ្ញុំដល់ផ្ទះដែរ ប៉ុន្តែអ្នកផ្ទះខ្ញុំអត់ឱ្យទៅ ដល់លើកទី២តាមចិត្តខ្លួនឯងត្រូវតែទៅ»។

ការបែកពីផ្ទះរយៈពេល១ឆ្នាំក៏កន្លងផុត សំ សាមីត ក៏បានត្រឡប់ទៅលេងផ្ទះ ចំណែកទំនាក់ទំនងគ្រួសារក៏ប្រែជាធម្មតា ព្រោះថាអារម្មណ៍ខឹងក្រោធមួយឆាវរៀងខ្លួនក៏រលត់អស់ហើយដែរ។

ម្ដងនេះគ្រួសាររបស់សាមីតអាចនឹងមិនជំទាស់ ហើយក៏អាចសប្បាយចិត្តបន្តិចដែរ ព្រោះពួកគាត់ឃើញកូនប្រុស មានការងាររដ្ឋប្រាក់ខែសមរម្យអាចផ្គត់ផ្គង់ជីវភាពបាន។ ចូលដល់ឆ្នាំ ២០១៥-២០១៦ កីឡាករមានដើមកំណើតនៅភ្នំពេញរូបនេះ បានជាប់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់។ គ្រោះនោះក៏ជាពេលដែលគេលេងឡើងខ្លាំងគួរសម ទាំងការប្រកួតបាល់អាជីព និងក្រៅផ្លូវការ។

បើសួរពាក់ព័ន្ធនឹងការសម្រេច ចេញពីផ្ទះកាលមកហាត់នៅក្លឹបកងពល សាមីតបានសង្កត់ធ្ងន់ថារូបគេមិនមានការស្ដាយក្រោយ ឡើយ ផ្ទុយទៅវិញមិននឹកស្មានខ្លួនឯងមានការងារសមរម្យមួយ បានលេងនៅក្លឹបបាល់ទះធំមួយ ហើយថែមទាំងបានជាប់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ទៀតផង។ កីឡាករកម្ពស់១,៧៨ម៉ែត្ររបស់ក្លឹបកងពល បានពន្យល់ថា ៖«អត់ទេបង! អត់ស្ដាយផងបង! មានតែមោទនៈភាពចំពោះខ្លួន បានដល់ប៉ុណ្ណេះបង មិននឹកស្មានថាបានប៉ុណ្ណឹងផងបង»។

បច្ចុប្បន្នកីឡាករវ័យ២៨ឆ្នាំ បាននឹងកំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ ដើម្បីត្រៀមប្រកួត SEA Game លើកទី៣១ក្នុងទីក្រុងហាណូយប្រទេសវៀតណាម ខណៈរូបគេបានជាប់តាំងពីឆ្នាំ២០២០មកម៉្លេះ។ គួរបញ្ជាក់ថា កីឡាករជម្រើសជាតិបាល់ទះឆ្នេរខ្សាច់មាន៦នាក់ ហើយ៦នាក់នេះ ត្រូវជម្រុះយក៤នាក់ទៅប្រកួតប្រជែងដណ្ដើមមេដាយ ក្រោមការដឹកនាំរបស់គ្រូបង្គោល សោម ចំណាប់៕