Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អេហ្ស៊ីបនឹងចាប់ផ្តើមផលិតវ៉ាក់សាំង Sinovac របស់ចិននៅខែមិថុនា ​(Video inside)

  • Print

(គែរ)៖ រដ្ឋមន្ត្រីសុខាភិបាលអេហ្ស៊ីប ហាឡា ហ្សាយីដ (Hala Zayed) នៅថ្ងៃអាទិត្យបាននិយាយថា ប្រទេសអេហ្ស៊ីបនឹងចាប់ផ្តើមផលិត វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac នៅក្នុងខែមិថុនា។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។ ក្នុងសន្និសីទកាសែតនៅទីក្រុងគែរ លោកស្រី Zayed បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០២លានដូសដំបូង នឹងត្រូវផលិតនៅក្នុងខែមិថុនា នៅឯរោងចក្ររបស់ក្រុមហ៊ុនអេហ្ស៊ីប ដែលជាក្រុមហ៊ុនផលិតជីវសាស្រ្ត និងវ៉ាក់សាំង វ៉ាក់ស៊ែរ៉ា (VACSERA)។

លោកស្រី Zayed បានគូសបញ្ជាក់ប្រាប់បន្ថែមថា «យើងនឹងទទួលបានការដឹកជញ្ជូនវត្ថុធាតុដើមដំបូង ដែលត្រូវការដើម្បីផលិតវ៉ាក់សាំងនៅថ្ងៃទី១៨ ខែឧសភា ហើយវ៉ាក់សាំងចំនួន ៤០លានដូសនឹងត្រូវផលិតនៅក្នុងឆ្នាំដំបូង»។

លោកស្រី Zayed បានកត់សម្គាល់ថា កិច្ចព្រមព្រៀងចំនួន ០២ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនចិន Sinovac និងក្រុមហ៊ុនអេហ្ស៉ីប VACSERA នៅក្នុងខែមេសា ដោយកិច្ចព្រមព្រៀងលើកទី ១ អាចឱ្យភាគីអេហ្ស៊ីបទទួលបានជំនាញ និងជំនួយបច្ចេកទេសក្នុងការផលិតវ៉ាក់សាំង ខណៈកិច្ចព្រមព្រៀងលើកទី ២ ផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនអេហ្ស៉ីប VACSERA ដើម្បីផលិត និងវេចខ្ចប់វ៉ាក់សាំងនៅក្នុងរោងចក្ររបស់ខ្លួន។

លោកស្រី Zayed បានកត់សម្គាល់បន្ថែមថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac ដែលត្រូវផលិតនៅក្នុងប្រទេសអេហ្ស៊ីប នឹងត្រូវបានគេដាក់ឈ្មោះថា Sinovac-Vacsera។ គួរបញ្ជាក់ថា ប្រទេសអេហ្ស៊ីប បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់បុគ្គលិកពេទ្យនៃមន្ទីរពេទ្យរដ្ឋនៅចុងខែមករា ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ជាវ៉ាក់សាំងដំបូងបង្អស់ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ ដោយអាជ្ញាធរឱសថអេហ្ស៊ីប។

នៅដើមខែមីនា ប្រទេសអេហ្ស៉ីប ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង ជូនដល់ក្រុមមនុស្សវ័យចំណាស់ និងក្រុមអ្នកដែលមានជំងឺរ៉ាំរ៉ៃផងដែរ។ រហូតមកដល់ពេលនេះ ប្រទេសអេហ្ស៊ីបបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៣៦,២៧២ករណី ក្នុងនោះមានអ្នកស្លាប់ ១៣,៨៤៥នាក់ និងអ្នកជាសះស្បើយ ១៧៦,៣៦៣នាក់៕

ដកស្រង់ពី៖ Fresh News