Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការយោធាមីយ៉ាន់ម៉ា ផ្តន្ទាទោសអ្នកកាសែតម្នាក់ ដាក់ពន្ធនាគារ៣ឆ្នាំ

  • Print

 (ណៃពិដោ)៖ អ្នកកាសែតអាយុ៥១ឆ្នាំម្នាក់ ធ្វើការឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអនឡាញមួយ ដែលឥឡូវត្រូវបានដកហូតអាជ្ញាបណ្ណហើយនោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានតុលាការយោធាមីយ៉ាន់ម៉ា សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល០៣ឆ្នាំ ដោយសារតែការរាយការណ៍ព័ត៌មានរបស់ខ្លួន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។

អ្នកកាសែតខាងលើ បម្រើការឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សំឡេងប្រជាធិបតេយ្យភូមា ហៅកាត់ DVB ហើយជាអ្នកសារព័ត៌មានដំបូងគេ គិតចាប់តាំងតែពីយោធាឡើងកាន់អំណាចកាលពីខែកុម្ភៈ ឆ្នាំនេះមក ដែលត្រូវបានផ្តន្ទាទោស ក្រោមក្រមព្រហ្មទណ្ឌ ដែលទើបត្រូវបានកែសម្រួល ខណៈក្រុមអ្នករិះគន់បានចោទការសម្រួលនោះថា មានគោលដៅប្រែក្លាយសេរីភាពនៃការបញ្ចេញមតិ ទៅជាបទឧក្រិដ្ឋ។

ចំណុចដែលត្រូវបានកែប្រែនោះចែងថា វាអាចមានទោសជាប់ពន្ធនាគាររហូតដល់០៣ឆ្នាំ សម្រាប់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ង បង្អាក់ រំខាន និងបំផ្លាញ ជំនឿចិត្ត វិន័យ សុខភាព និងអាកប្បកិរិយារបស់ពលទាហាន និងមន្រ្តីស៉ីវិល ហើយនាំឲ្យពួកគេមានការខឹងសម្បារ មិនស្តាប់បង្គាប់ ឬមិនមានភាពស្មោះត្រង់ ចំពោះយោធានិងរដ្ឋាភិបាល។

អ្នកកាសែតខាងលើ ក៏មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ០៧ឆ្នាំផងដែរ ក្រោមរដ្ឋបាលយោធាជំនាន់មុន កាលពីឆ្នាំ១៩៩៦។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកកាសែត DVB ០៣នាក់ផ្សេងទៀត ដែលបានរត់ភៀសខ្លួនពីមីយ៉ាន់ម៉ា ត្រូវបានចាប់ឃាត់ខ្លូន នៅឯប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់។ អាជ្ញាធរថៃ ត្រូវបានទទូចកុំឲ្យបញ្ជូន អ្នកកាសែតទាំង០៣នាក់នោះ ទៅមីយ៉ាន់ម៉ាវិញឲ្យសោះ ដ្បិតពួកគេអាចនឹងត្រូវរងផលវិបាកធ្ងន់ធ្ងរ។

អ្នកកាសែតសរុបប្រហែល៨០នាក់ ត្រូវបានចាប់ខ្លួននៅមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលស៉ីវិលរបស់ លោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ហើយឡើងគ្រប់គ្រងប្រទេស៕

ដកស្រង់ពី់៖ Fresh News