Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌារាយការណ៍ពីអ្នកស្លាប់ដោយសារកូវីដ-១៩ចំនួន ៤,១២០នាក់ក្នុង១ថ្ងៃ ខណៈមនុស្សជាង ៣៦២,០០០នាក់ទៀតឆ្លង ​​​​(Video inside)

  • Print

(ញូដេលី)៖ អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៤,១២០នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប ៣៦២,៧២៧នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ជាង ២៣.៧លានករណី ក្នុងនោះមានអ្នកស្លាប់ ២៥៨,៣៥១នាក់ និងជាសះស្បើយឡើងវិញជិត ២០លាននាក់ ខណៈអ្នកជំងឺ ៣.៧១លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។

សម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គឺឥណ្ឌាសម្រេចបាន ១៧៧លានដូស គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ៕

ដកស្រង់ពី៖ Fresh News