Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិក គ្រោងរៀបចំជំនួបទល់មុខមេដឹកនាំប្រទេស Quad ដោយផ្ដោតលើវិស័យហេដ្ឋារចនាសម្ពន្ធ

  • Print

  អាមេរិក គ្រោងរៀបចំកិច្ចប្រជុំទល់មុខមេដឹកនាំក្រុមប្រទេស Quad អំឡុងពេលចុងឆ្នាំ២០២១ ។ នេះបើតាមការលើកឡើងរបស់លោក Kurt Campbell អ្នកសម្របសម្រួលគោលនយោបាយឥណ្ឌូ ប៉ាស៊ីហ្វិកនៅថ្ងៃទី២៦ ខែឧសភា។

កិច្ចប្រជុំនេះ នឹងផ្តោតសំខាន់លើការសាងសង់ហេដ្ឋារចនាសម្ពន្ធ នៅអាស៊ី និងតំបន់ផ្សេងទៀតដែលមានការប្រកួតប្រជែងខ្លាំងពីសំណាក់ចិន។«យើងចង់រៀបចំនៅរដូវស្លឹកឈើជ្រុះនូវកិច្ចប្រជុំទល់មុខមេដឹកនាំ Quad ហើយសង្ឃឹមថា មានការចូលរួមកាន់តែទូលាយលើវិស័យហេដ្ឋារចនាសម្ពន្ធ។»

លោក Kurt Campbell មន្ត្រីសម្របសម្រួលគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិកនៃរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន និយាយបែបនេះនាជំនួបតាមអនញឡាញមួយនៅថ្ងៃទី២៦ ខែឧសភា។ Quad ជាយន្តការដៃគូសន្ទនាចតុភាគីដែលមានអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌាជាសមាជិក។

មេដឹកនាំប្រទេស Quad បានជជែកគ្នាម្ដងហើយកាលពីខែមីនាតាមប្រព័ន្ធអនឡាញ។ យន្តការនេះ ត្រូវមើលឃើញថា ជាការប្រមែប្រមូលសម្ពន្ធមិត្តរបស់អាមេរិកដើម្បីទប់ទល់ឥទ្ធិពលចិន។ ក្នុងកម្មពិធីអនឡាញរបស់សកលវិទ្យាល័យ Standford លោក Campbell បន្ថែមថា អាមេរិកមាន សំណុំយុទ្ធសាស្ត្រថ្មីដែលនឹងធ្វើឱ្យការប្រកួតប្រជែងរបស់ខ្លួន និងចិនប្រកបដោយស្ថិររភាព និង សន្តិភាព។

ចំពោះយុទ្ធសាស្ត្រថ្មីនេះ មន្រ្តីរូបនេះ បន្តទៀតថា អាមេរិកនឹងត្រូវការការចូលរួមពីប្រទេស ផ្សេងៗដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងបណ្ដាប្រទេសអឺរ៉ុបជាដើម ដើម្បីពង្រឹងប្រព័ន្ធ ហេដ្ឋារចនាសម្ពន្ធរបស់ខ្លួននៅអាស៊ី។

ទាក់ទងនឹងជំនួបទល់មុខវិញ មន្ត្រីសេតវិមានម្នាក់បាននិយាយថា មេដឹកនាំ Quad មិនទាន់កំណត់ពេលវេលា និងទីតាំងច្បាស់លាស់ឡើយ។នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។

ផែនការថ្មីរបស់រដ្ឋបាលលោក បៃឌិន ត្រូវមើលឃើញថា ជាការប្រជែងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលរីកសាយខ្លាំងនៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីនផង។

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ឥទ្ធិពលចិន បានកើនឡើងយ៉ាងឆាប់រហ័សតាមរយៈការផ្ដល់ជំនួយ និងកម្ចីដើម្បីសាងសង់ហេដ្ឋារចនាសម្ពន្ធធំមានកំពង់ផែ និងផ្លូវរថភ្លើងល្បឿនលឿនជាដើម៕

ដកស្រង់ពី៖ ថ្មីៗ