Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងហូជីមិញនឹងអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព និងបិទខ្ទប់តំបន់ខ្លះសម្រាប់រយៈពេល២សប្តាហ៍ ក្រោយកូវីដ១៩វាយលុកខ្លាំង

  • Print

 (ហាណូយ)៖ អាជ្ញាធរក្រុងហូជីមិញនឹងអនុវត្តវិធានការបិទខ្ទប់តំបន់មួយចំនួន និងវិធានការរក្សាគម្លាតសុវត្ថិភាពនៅតាមតំបន់ផ្សេងទៀតក្នុងទីក្រុង រយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីម៉ោង០០ ថ្ងៃចន្ទ ទី៣១ ខែឧសភានេះក្រោមសារាចរណ៍ណែនាំរបស់រដ្ឋាភិបាល។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានវៀតណាមនៅយប់ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១។ សេវាកម្មមិនចាំបាច់នានា ក៏ដូចជាសកម្មភាពកំសាន្ត និងកីឡាផ្សេងៗនៅតាមទីសាធារណៈនឹងត្រូវហាមឃាត់។

ការប្រមូលផ្តុំនៅតាមទីសាធារណៈ ដែលមានមនុស្សលើសពីប្រាំនាក់ នឹងត្រូវហាមឃាត់។ ចំណែកឯព្រឹត្តិការណ៍នានា និងការប្រជុំគ្នាក្នុងបន្ទប់តែមួយដែលមានមនុស្សជាង២០ ក៏មិនត្រូវបានអនុញ្ញាតដែរ។ ប្រជាជនត្រូវរក្សាគម្លាតពីគ្នាចម្ងាយ ២ម៉ែតនៅទីសាធារណៈ ហើយការធ្វើដំណើរពីតំបន់ដែលរងការវាយប្រហារដោយសារកូវីដ១៩ធ្ងន់ធ្ងរ ក៏នឹងត្រូវបានកំណត់ផងដែរ។

ទន្ទឹមនឹងនេះ សារាចរលេខ១៦ របស់រដ្ឋាភិបាលវៀតណាម ដែលសំដៅអនុវត្តចំពោះតំបន់ Gấp និង ThạnhLộc សង្កាត់ទី១២ ជាពិសេសនោះ គឺតម្រូវឲ្យប្រជាជនស្នាក់នៅតែក្នុងផ្ទុះ លើកលែងតែករណីចំបាច់បំផុតប៉ុណ្ណោះ។

គួរបញ្ជាក់ថា ចង្កោមចម្លងនៅទីក្រុងហូជីមិញ ដែលពាក់ព័ន្ធនឹងព្រះវិហារគ្រឹស្តសាសនា នៅតែបន្តកើនឡើងជាលំដាប់ ដោយមានអ្នកឆ្លងថ្មីចំនួន ៥៩នាក់បានបញ្ជាក់ក្នុងចំណោម ២៥០ករណីនៅថ្ងៃអាទិត្យនេះ ដែលធ្វើឲ្យទីក្រុងភាគខាងត្បូងមួយនេះក្លាយជាកន្លែងផ្ទុះឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរជាងគេទី២ បន្ទាប់ពីខេត្ត Bắc Giang ដែលស្ថិតភាគខាងជើងប្រទេសនាពេលបច្ចុប្បន្ន។

រហូតមកទល់ពេលនេះវៀតណាមមានករណីឆ្លង ៧,១០៧ករណី ក្នុងនោះស្លាប់៤៧នាក់ និងជាសះស្បើយ ២,៩៥០នាក់៕