Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន «២៥០ករណី» បន្ថែមទៀតនៅថ្ងៃនេះ ខណៈចំណុចក្តៅបំផុតនៃការឆ្លងនេះកើតឡើងនៅតំបន់ឧស្សាហកម្មសំខាន់ៗ

  • Print

 (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន ២៥០ករណីបន្ថែមទៀត។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១។

ខេត្ត Bắc Giang ដែលស្ថិតភាគខាងជើងប្រទេស និងជាខេត្តប្រមូលផ្តុំដោយរោងចក្រឧស្សាហកម្មសំខាន់ៗ បានប្រែក្លាយជាចំណុចក្តៅបំផុតនៃការឆ្លងកូវីដ១៩ នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ដោយបានរ៉ាប់រ៉ងករណីឆ្លងថ្មីតែឯងនៅថ្ងៃនេះចំនួន ១២៤ករណីឯណោះ។

ប្រការនេះវាបានធ្វើឲ្យខេត្តមួយនេះបានកត់ត្រា ករណីឆ្លងសរុប ២,១៨៨ករណីហើយ ចាប់តាំងពីរលកឆ្លងទី៤ នេះបានចាប់ផ្តើមកាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ។

ចង្កោមចម្លងនៅទីក្រុងហូជីមិញ ដែលពាក់ព័ន្ធនឹងព្រះវិហារគ្រឹស្តសាសនា នៅតែបន្តកើនឡើងជាលំដាប់ផងដែរ ដោយមានអ្នកឆ្លងថ្មីចំនួន ៥៩នាក់បានបញ្ជាក់នៅថ្ងៃនេះ ដែលធ្វើឲ្យទីក្រុងភាគខាងត្បូងមួយនេះក្លាយជាកន្លែងផ្ទុះឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរជាងគេទី២ នៅក្នុងប្រទេសនាពេលបច្ចុប្បន្ន។

ជាសរុបរហូតមកទល់ពេលនេះវៀតណាមមានករណីឆ្លង ៧,១០៧ករណី ក្នុងនោះស្លាប់៤៧នាក់ និងជាសះស្បើយ ២,៩៥០នាក់៕

ដកស្រង់ពី៖ Fresh News