Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ មនុស្ស ៥,២៣៥នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១៥នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

  • Print

  (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥,២៣៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១១៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,១១៣,១៤៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៩,៧៦៧នាក់ និងជាសះស្បើយឡើងសរុប ២៧,៨៦៣,៨៤០នាក់។

សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ ដោយមើលអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ធ្លាក់ចុះជាបន្តបន្ទាប់ រដ្ឋកាន់តែច្រើននៅសហរដ្ឋអាមេរិក កំពុងត្រៀមបើកទ្វារទាំងស្រុងឡើងវិញ។

តែពួកគេក៏កំពុងលើកទឹកចិត្ត ឲ្យប្រជាជនមកចូលរួមទទួល ការចាក់វ៉ាក់សាំងបង្ការ COVID-19 ផងដែរ ដោយសារតែអត្រានៃការចាក់បានធ្លាក់ចុះ។កន្លងមកនេះ សហរដ្ឋអាមេរិកបានអនុម័តឲ្យមនុស្សវ័យចាប់ពី ១២ឆ្នាំឡើងទៅ អាចទទួលការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩៥លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៧.៧៣លាននាក់ (៥១.១%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៣៥.១លាននាក់ (៤១.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

ដកស្រង់ពី៖ Fresh News