Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផ្ញើសារអបអរប្រធានាធិបតីស៉ីរីលោក បាហ្សា អាល់ អាស្សាដ ដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី

  • Print

  (ប៉េកាំង)៖ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជិនពីង បានផ្ញើសារអបអរសាទរទៅកាន់ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាស្សាដ (Bashar al-Assad) ដែលទើបជាប់ឆ្នោតជាថ្មី ក្នុងការកាន់តំណែងរបស់លោក បន្តមួយអាណត្តិទៀតដែលមានរយៈពេល ០៧ឆ្នាំ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងសារអបអរសាទរ ដែលត្រូវបានផ្ញើជូនលោក បាហ្សា អាល់ អាស្សាដ នោះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក៏បានប្តេជ្ញាផងដែរ ក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាង តាមដែលអាចធ្វើទៅបាន ដើម្បីជួយស្តារសេដ្ឋកិច្ចស៊ីរីឡើងវិញ ខណៈដែលប្រទេសនេះត្រូវបានគេមើលឃើញថា បានរងភាពខ្ទេចខ្ទាំដោយសារតែ សង្គ្រាមអូសបន្លាយជិតមួយទសវត្សរ៍។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រធានសភាស៊ីរីបានប្រកាសពី ជោគជ័យរបស់លោក បាហ្សា អាល់ អាស្សាដ ក្នុងការបោះឆ្នោត ជាមួយនឹងសំឡេងគាំទ្រ ៩៥.១% ឯណោះ។ ប៉ុន្តែសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៉ីតាលីបានប្រកាស «មិនទទួលស្គាល់» លទ្ធផលបោះឆ្នោតនៅស៊ីរីដោយចាត់ទុកថា វាមិនស្របច្បាប់។

លោក បាស្សា អាល់អាសាដ បានឡើងកាន់តំណែងជាប្រធានាធិបតីស៊ីរី ដោយបន្តវេនពីឪពុករបស់លោកគឺលោក ហាហ្វេស អាល់ អាស្សាដ (Hafez al-Assad) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០០ ហើយបើតាម រដ្ឋធម្មនុញ្ញស៊ីរីបច្ចុប្បន្នដែលអនុម័តកាលពីឆ្នាំ២០១២ ប្រធានាធិបតីម្នាក់មានសិទ្ធិចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតបានតែ ០២លើក ឬ ០២អាណត្តិ (មួយអាណត្តិមានរយៈពេល ០៧ឆ្នាំ) តែប៉ុណ្ណោះ ដែលមានន័យថា អាណត្តិថ្មីនេះនឹងក្លាយជា «អាណត្តិចុងក្រោយ» របស់លោក អាស្សាដ ហើយ៕

ដកស្រង់ពី៖ Fresh News