Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌាបន្តមើលឃើញការធ្លាក់ចុះ ករណីឆ្លងនិងស្លាប់ប្រចាំថ្ងៃនៃកូវីដ-១៩

  • Print

  (ញូដេលី)៖ អត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ដែលរបាយការណ៍ប្រចាំថ្ងៃ នៅក្នុងប្រទេសឥណ្ឌា បាននិងកំពុងបន្តថយចុះដដែល ដោយនៅថ្ងៃអង្គារនេះ ករណីឆ្លងថ្មីៗចំនួន១២៧,៥១០នាក់ ត្រូវបានរាយការណ៍។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ក្រៅពីតួលេខករណីឆ្លងថ្មីៗខាងលើ ឥណ្ឌាក៏បានរាយការណ៍ពី ករណីអ្នកជំងឺស្លាប់ថ្មីៗផងដែរ គឺចំនួន២,៧៩៥នាក់ ដែលអត្រាស្លាប់នៃអ្នកជំងឺ COVID-19 ក៏មានការបន្តថយចុះដូចគ្នា នៅមួយរយៈចុងក្រោយនេះ។

ក្រោយបូកបន្ថែមជាមួយតួលេខទាំងនេះ ចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌា បានកើនដល់២៨,១៧៥,០៤៤នាក់ និងស្លាប់កើនដល់៣៣១,៨៩៥។ ដោយឡែកអ្នកជំងឺសរុប ២៥.៩លាននាក់បានជាសះស្បើយ និង១.៩លាននាក់ កំពុងបន្តសម្រាកព្យាបាល។

គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឥណ្ឌាដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់ បានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបចំនួន ២០៩លានដូសហើយជូនប្រជាជន ដោយក្នុងមនុស្សជាង ១៦៥.៥លាននាក់ បានចាក់យ៉ាងហោចណាស់ ១ដូស (១២.១% នៃចំនួនប្រជាជនសរុប) និងជាង ៤៣លាននាក់បានចាក់គ្រប់ដូស (៣.២% នៃចំនួនប្រជាជនសរុប)៕

ដកស្រង់ពី៖ Fresh News