Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូវីដ-១៩៖ ហ្វីលីពីនបន្តបិទខ្ទប់រដ្ឋធានីម៉ានីល, ចេញបម្រាមលើអ្នកដំណើរមកពីប្រទេសជាច្រើន

  • Print

 (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃចន្ទសប្ដាហ៍នេះបានសម្រេចចិត្តបន្តអនុវត្តវិធានការបិទខ្ទប់មួយផ្នែកនៅក្នុងរដ្ឋធានីម៉ានីល និងខេត្តនៅក្បែរខាង រហូតដល់ពាក់កណ្ដាលខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 បើទោះជាចំនួនករណីឆ្លងបានថមថយចុះក៏ដោយ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។ បើតាមវិធានការបិទខ្ទប់មួយផ្នែកខាងលើ ការជួបជុំបែបសាសនាត្រូវបានអនុញ្ញាតឱ្យមានអ្នកចូលរួម ៣០ភាគរយ ខណៈនៅតាមភោជនីយដ្ឋាននានាកំណត់ ត្រឹម ២០ភាគរយ ហើយការធ្វើដំណើរដែលគ្មានភាពចំាបាច់នៅតែត្រូវហាមឃាត់ដដែល។

ទន្ទឹមគ្នានឹងការបន្តអនុវត្តវិធានការបិទខ្ទប់ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេក៏បានសម្រេចចិត្តពន្យារពេលបម្រាមលើអ្នកដំណើរមកពីប្រទេសឥណ្ឌា, ប៉ាគីស្ថាន, ស្រីលង្កា, បង់ក្លាដែស, នេប៉ាល់, អូម៉ង់, និងអេមីរ៉ាត់អារ៉ាប់រួម រហូតដល់ថ្ងៃទី១៥ ខែមិថុនាផងដែរ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ហ្វីលីពីនមានអ្នកឆ្លង COVID-19 សរុប ១,២៣០,៣០១នាក់ ក្នុងនោះស្លាប់ ២០,៩៦៦នាក់ និងជាសះស្បើយឡើងវិញ ១,១៥៥,០៤៥នាក់៕

ដកស្រង់ពី៖ Fresh News