Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផ្អាកអាជីវកម្មរុករកប្រេង ក្នុងតំបន់ជម្រកសត្វព្រៃអាក់ទិចនៃរដ្ឋ Alaska

  • Print

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានសម្រេចចិត្តផ្អាកអាជីវកម្មរុករកប្រេង និងឧស្ម័ននៅឯតំបន់ជម្រកសត្វព្រៃជាតិអាក់ទិច (Arctic National Wildlife Refuge) ក្នុងរដ្ឋអាឡាស្កា (Alaska) ខណៈកំពុងត្រួតពិនិត្យឡើងវិញពីផលប៉ះពាល់ដល់បរិស្ថាន។

នេះបើតាមមន្ត្រីអាមេរិក ២នាក់ដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។ មន្ត្រីអាមេរិកទាំង២នាក់ខាងលើ បានឱ្យដឹងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទៀតថាការផ្អាកការរុករកប្រេង និងឧស្ម័នក្នុងតំបន់ជម្រកសត្វព្រៃ Arctic National Wildlife Refuge ធ្វើឡើងតាមការសន្យារបស់លោក ចូ បៃដិន នៅពេលឡើងកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃដំបូង។

លោក បៃដិន កាលពីថ្ងៃទី២០ ខែមករា ដើមឆ្នាំ២០២១ បានចេញបទបញ្ជាប្រតិបត្តិមួយដោយបង្គាប់ឱ្យមានការត្រួតពិនិត្យឡើងវិញ ពីផលប៉ះពាល់ដល់បរិស្ថាន អាចបង្កឡើងដោយសកម្មភាពរុករកប្រេង និងឧស្ម័ន ឬចន្លោះប្រហោងផ្នែកច្បាប់នៃគម្រោងរុករកនេះ ដែលត្រូវបានអនុម័តដោយអតីតរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២១ ពោលគឺប៉ុន្មានថ្ងៃមុននឹងបញ្ចប់តំណែងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តលើការលក់សិទ្ធិរុករកប្រេង លើទីតាំងប្រហែលជា៥ភាគរយនៃទីជម្រកសត្វព្រៃ Arctic National Wildlife Refuge។ ទីជម្រកសត្វព្រៃនេះមានផ្ទៃ ៧៨,០០០គីឡូម៉ែត្រក្រឡា និងជាទីជម្រក សម្រាប់សត្វព្រៃដ៏កម្រជាច្រើន ជាពិសេសគឺខ្លាឃ្មុំទឹកកក៕

ដកស្រង់ពី៖ Fresh News