Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌា គ្រោងបន្ធូរបន្ថយវិធាននៃការបិទខ្ទប់ ខណះចំនួនករណីឆ្លង COVID-១៩ ធ្លាក់ចុះ

  • Print

ប្រទេសឥណ្ឌា បានរាយការណ៍ពីការឆ្លង COVID-19 ថ្មីចំនួន ១១៤,៤៦០ ករណី កាលពីថ្ងៃអាទិត្យ -ជាចំនួនទាបបំផុតក្នុងរយៈពេលពីរខែ ខណៈចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២.៦៧៧ នាក់ ដោយផ្នែកខ្លះនៃប្រទេស បានត្រៀមបន្ធូរបន្ថយការបិទខ្ទប់ចលនា។

ប្រទេសឥណ្ឌា មានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាធំលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានករណីសរុបចំនួន ២៨,៨ លាននាក់ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។ ប្រទេសនេះ មានអ្នកស្លាប់ចំនួន ៣៤៦.៧៥៩ នាក់។

រលកទី ២ នៃមេរោគកូរ៉ូណា ដែលបានបណ្តាលឱ្យមានការប៉ះទង្គិចយ៉ាងខ្លាំងដល់អ្នករស់នៅតាមជនបទនៃប្រទេសនេះ គឺមិនទាន់បានថមថយុនៅឡើយទេ ប៉ុន្តែទីក្រុងញូវដែលី និងទីក្រុងដទៃទៀត កំពុងធ្វើការដើម្បីបើកដំណើរការអាជីវកម្មនានាឲ្យច្រើនឡើងវិញ និងច្បាប់ចលនា ត្រូវបានបន្ធូរបន្ថយ ចាប់ពីថ្ងៃចន្ទនេះតទៅ។

រដ្ឋ Maharashtra ភាគខាងលិច ដែលជារដ្ឋមានជាងគេបំផុតនៅឥណ្ឌា និងទទួលរងការឆ្លងច្រើនបំផុតក្នុងអំឡុងរលកទី ២នេះ គ្រោងនឹងចាប់ផ្តើមបន្ធូរបន្ថយជាដំណាក់កាលៗ នៅសប្តាហ៍នេះ ដែលមានការបិទទ្វារយ៉ាងតឹងរ៉ឹង ត្រូវបានដាក់ចេញកាលពីខែមេសា។

ក្រុមអ្នកវិទ្យាសាស្ត្រ បានព្រមានពីរលកទីបីនៃមេរោគឆ្លង ដែលអាចវាយប្រហារប្រទេសឥណ្ឌានៅចុងឆ្នាំនេះ ដែលទំនងជាប៉ះពាល់ដល់កុមារថែមទៀត។ ខណៈប្រទេសនេះ បានបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីការចាប់ផ្តើមយឺត ប្រជាជនភាគច្រើនរបស់ខ្លួននៃចំនួន ១,៣ ពាន់លាននាក់ ត្រូវបានគេរំពឹងថា នៅតែមិនទាន់បានចាក់ថ្នាំ នៅពេលរលកទី ៣ ដែលអាចកើតមានវាយប្រហារនោះ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃអាទិត្យ។