Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីបារាំង ត្រូវបានបុរសម្នាក់ទះកំផ្លៀងមួយទំហឹង នៅចំពោះមុខមន្ត្រីប៉ូលីស ក្នុងកំឡុងពេលទស្សនកិច្ចនៅភាគអាគ្នេយ៍ប្រទេស (Video inside)

  • Print

(បារីស)៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបានគេទះកំផ្លៀងមួយទំហឹង ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅភាគអាគ្នេយ៍នៃប្រទេសបារាំង។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងវីដេអូមួយ ដែលផ្សាយពាសពេញលើបណ្តាញសង្គម Twitter លោក Macron ត្រូវបានគេមើលឃើញថា កំពុងដើរឆ្ពោះទៅរកមហាជនដែលមានរនាំងនៅពីមុខ នៅពេលធ្វើដំណើរទៅដល់តំបន់ Tain-l'Hermitage ខាងក្រៅទីក្រុង Valence។

រំពេចនោះមានបុរសមាឌធំសក់វែងម្នាក់ បានលើកដៃទះកំផ្លៀងលោកប្រធានាពេញមួយទំហឹង នៅចំពោះមុខមន្ត្រីប៉ូលីស ហើយភ្លាមៗនោះលោកប្រធានាធិបតីត្រូវបានគេនាំចេញពីកន្លែងកើតហេតុ។ ប្រព័ន្ធផ្សព្វផ្សាយបារាំងរាយការណ៍ថា មានបុរសពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានហេតុការណ៍នេះ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះអត្តសញ្ញាណ និងគោលបំណងរបស់បុរសនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា រូបគាត់និងបុគ្គលម្នាក់ទៀតកំពុងត្រូវបានសួរចម្លើយដោយកងអាវុធហត្ថ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី Macron បច្ចុប្បន្នកំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសបារាំង ហើយទើបតែបានទៅទស្សនកចិ្ចសាលាសណ្ឋាគារមួយនៅ Tain-l'Hermitage ។ ហើយដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនេះទៀតសោត ធ្វើឡើងនៅមុនថ្ងៃដ៏សំខាន់ នៃការសម្រេចបើកឲ្យដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច ក្រោយបានបិទខ្ទប់អស់រយៈពេល ៧ខែ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩៕