Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃអនុញ្ញាតឲ្យវិស័យឯកជនធ្វើការបញ្ជាទិញ វ៉ាក់សាំងបង្ការកូវីដ-១៩ ពីទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីជំរុញល្បឿននៃការចាក់

  • Print

(បាងកក)៖ នៅទីបំផុតរដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យអាជ្ញាធរថ្នាក់តំបន់ និងវិស័យឯកជន អាចធ្វើការបញ្ជាទិញ ឬស្នើសុំវ៉ាក់សាំងបង្ការ COVID-19 ពីទីភ្នាក់ងារនានារបស់រដ្ឋាភិបាល ហើយការធ្វើបែបនេះត្រូវបានគេមើលឃើញថា ជាការជំរុញល្បឿននៃចាក់វ៉ាក់សាំងបង្ការជំងឺនេះ ជូនប្រជាជនថៃឲ្យបានយ៉ាងហោចណាស់ ៧០% ឬស្មើនឹង ៥០លាននាក់ ដើម្បីកសាងជញ្ជាំងភាពសុំាក្នុងសហគមន៍។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសរបស់ រដ្ឋបាលគ្រប់គ្រងស្ថានការណ៍ COVID-19 នៃប្រទេសថៃ (CCSA) នៅក្នុងគោលដៅចាត់ចែងវ៉ាក់សាំង COVID-19 ថ្មីខាងលើនេះ អាជ្ញាធរថ្នាក់តំបន់ និងស្ថាប័នឯកជននានា អាចធ្វើការបញ្ជាទិញ ឬស្នើសុំវ៉ាក់សាំងពីទីភ្នាក់ងាររដ្ឋាភិបាលនានាដូចជា នាយករដ្ឋានគ្រប់គ្រងជំងឺ (DDC), អង្គភាពស្រាវជ្រាវវេជ្ជសាស្ត្រនៃរដ្ឋាភិបាល (GPO), វិទ្យាស្ថានវ៉ាក់សាំងជាតិ (NVI), កាកបាទក្រហមថៃ (TRCS) និងរាជបណ្ឌិតសភា ជូឡាផន (CRA)។ ទោះជាបែបនេះក្តី ការស្នើសុំ និងបញ្ជាទិញវ៉ាក់សាំង ត្រូវបានអនុលោមទៅតាម ច្បាប់ និងបទដ្ឋានរបស់ CCSA, នាយករដ្ឋមន្ត្រី និងគណៈកម្មាធិការសុខាភិបាលថ្នាក់ខេត្ត។

បន្ថែមពីនេះទៀត ទាំងអាជ្ញាធរថ្នាក់តំបន់ និងស្ថាប័នឯកជន គឺនឹងតម្រូវឲ្យចែករំលែកទិន្នន័យ អំពីការយុទ្ធនាការចាក់វ៉ាក់សាំងរបស់ពួកគេ ជាមួយរដ្ឋាភិបាល ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថិតិ៕

ដកស្រង់ពី៖ Fresh News