Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាវចាប់ផ្តើមចាក់វ៉ាក់សាំងចិន Sinopharm ជូនប្រជាជនវ័យចំណាស់ «អាយុ៦០ឆ្នាំឡើងទៅ»

  • Print

 (វៀងច័ន្ទ)៖ ការចាក់វ៉ាក់សាំងជូនមនុស្សវ័យចំណាស់អាយុ ៦០ឆ្នាំឡើងទៅ បានប្រព្រឹត្តទៅហើយនៅក្នុងប្រទេសឡាវ ដោយប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។

ការប្រើប្រាស់វ៉ាក់សាំង Sinopharm ដើម្បីចាក់ជូនប្រជាជន ស្ថិតក្នុងក្រុមអាយុខាងលើនេះ ត្រូវបានចាប់ផ្តើមឡើង បន្ទាប់ពីទទួលបានការអនុម័ត ពីសំណាក់ក្រសួងសុខាភិបាលឡាវ និងអង្គការសុខភាពពិភពលោក (WHO)។

សម្រាប់អ្នកដែលមានបញ្ហាផ្នែកសុខភាពជាមូលដ្ឋាន ក៏អាចទទួលការចាក់វ៉ាក់សាំង Sinopharm នេះបានផងដែរ។ គួរបញ្ជាក់ថា ប្រទេសឡាវទើបតែទទួលបានជំនួយជា វ៉ាក់សាំងបង្ការ COVID-19 Sinopharm បន្ថែមទៀតពីប្រទេសចិនកាលពីសប្តាហ៍មុន។

ក្រសួងសុខាភិបាលឡាវបានអះអាងថា កន្លងមកនេះកងកម្លាំងសន្តិសុខតាមព្រំដែន, ក្រុមគ្រូពេទ្យជួរមុខ និងប្រជាជនឡាវជាច្រើន បានទទួលការចាក់វ៉ាក់សាំង Sinopharm រួចរាល់។

ប្រទេសឡាវដែលមានប្រជាជនសរុប ៧.២លាននាក់ គ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឲ្យបាន ៥០% នៅត្រឹមដំណាច់ឆ្នាំ២០២១។ គិតត្រឹមចុងសប្តាហ៍មុននេះ ប្រជាជនឡាវជាង ៧០០,០០០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសដំបូង ខណៈជាង ៤០០,០០០នាក់ទៀត បានទទួលការចាក់គ្រប់ដូស ឬពីរដូស៕

ដកស្រង់ពី៖ Fresh News