Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយជំនួប «បៃដិន-ពូទីន» អាមេរិកប្រកាសត្រៀម «កញ្ចប់ទណ្ឌកម្មថ្មី» ដើម្បីទម្លាក់លើរុស្ស៊ី ឆ្លើយតបការបំពុលមេបក្សប្រឆាំង

  • Print

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងត្រៀមកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីទម្លាក់លើប្រទេសរុស្ស៊ី ជុំវិញអ្វីដែលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថា ទីក្រុងម៉ូស្គូគឺជាអ្នកនៅពីក្រោយ នៃការព្យាយាមបំពុលសម្លាប់មេបក្សប្រឆាំង លោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny)។

នេះបើតាមសម្តីលោក ចេក ស៊លលីវែន (Jake Sullivan) ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។

តាមរយៈបទសម្ភាសន៍ជាមួយទូរទស្សន័ CNN កាលពីថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងត្រៀមកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត នៅក្នុងករណីនេះ... កញ្ចប់ទណ្ឌកម្មទាំងនេះនឹងត្រូវទម្លាក់ក្នុងពេលឆាប់ៗនេះ ដើម្បីធានាឱ្យបានថា យើងកំពុងកំណត់គោលដៅដ៏ត្រឹមត្រូវ ហើយនៅពេលដែលយើងធ្វើវា យើងនឹងដាក់ទណ្ឌកម្មនៅពេលអនាគតទៀត ដើម្បីឆ្លើយតបទៅនឹងអាវុធគីមីទាំងឡាយ»។

គួរបញ្ជាក់ថា ការប្រកាសពីកញ្ចប់ទណ្ឌកម្មខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ចូ បៃដិន និងលោក ពូទីន បានជួបពិភាក្សាគ្នា នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីសប្ដាហ៍មុន ជាពេលដែលលោក បៃដិន ក៏បានលើកឡើងពីសំណុំរឿងលោក Navalny ចំពោះមុខបុរសខ្លាំងរុស្ស៊ីរូបនេះផងដែរ។

លោក Navalny ត្រូវបានគេព្យាយាមបំពុលសម្លាប់ ដោយប្រើប្រាស់សារធាតុគីមីពុល នូវីឆុក (Novichok) កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ហើយក្រោយមកលោកត្រូវបានដឹកតាមយន្តហោះ ដើម្បីទៅសង្គ្រោះបន្ទាន់នៅប្រទេសអាល្លឺម៉ង់ ទើបលោកបានរួចផុតពីសេចក្ដីស្លាប់។

ទីក្រុងម៉ូស្គូបានច្រានចោលជាច្រើនដង ចំពោះការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ថាខ្លួនជាអ្នកស្ថិតនៅពីក្រោយការបំពុលនេះ ប៉ុន្តែអាមេរិក និងអឺរ៉ុបមិនដែលបានស្តាប់តាម ការបកស្រាយនេះឡើយ៕

 ដកស្រង់ពី៖ Fresh News