Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អន្តរជាតិគណៈរដ្ឋមន្រ្តីថៃ ផ្ដល់ភ្លើងបៃតងគម្រោងទេសចរណ៍កោះភូកេតដោយពុំបាច់ធ្វើចត្តាឡីស័ក

  • Print

ចាប់តាំងពីការរាលដាលជំងឺកូវីដ-១៩ មក ថៃបានចាត់វិធានការយ៉ាងតឹងរ៉ឹងលើការមកដល់របស់ភ្ញៀវទេសចរ។

វិធានការនេះធ្វើឱ្យវិស័យទេសចរណ៏ធ្លាក់យ៉ាងដុនដាបដែលមិនធ្លាប់មានចាប់តាំងវិបត្តិហិរញ្ញវត្ថុអាស៊ីនៅឆ្នាំ១៩៩៧មក។ ការធ្លាក់ចុះវិស័យទេសចរណ៍ដែលមានទំហំប្រមាណ២០ភាគរនៃចំណូលជាតិនៅថៃ ក៏បានជះឥទ្ធិពលដល់វិស័យផ្សេងៗទៀតរួមមាន ភោជនីយដ្ឋាន ការដឹកជញ្ជូន និងវិស័យសេវាកម្ម។

រដ្ឋាភិបាលថៃ នៅថ្ងៃទី២២ ខែមិថុនា បានផ្ដល់ភ្លើងបៃតងដល់គម្រោងទេសចរណ៍កោះភូកេត ដោយអ្នកទេសចរណ៍ទាំងអស់មិនបាច់ធ្វើចត្តាឡីស័កឡើយ បើពួកគេទទួលបានការចាក់វ៉ាក់សាំងរួចរាល់។ការសម្រេចបើកទទួលអ្នកទេសចរនេះ ជាជំហានដំបូងដើម្បីឈានទៅរកការស្តារសេដ្ឋកិច្ចឡើងវិញ។

ដើម្បីជំរុញសកម្មភាពទេសចរ ថៃក៏ដាក់ចេញគម្រោងឈ្មោះថា «ឆ្នេរខ្សាច់ភូកេត» ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងទាំង២ដូសរួចរាល់ អាចធ្វើដំណើរចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍ ដោយដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១ ខែកក្កដាខាងមុខនេះ។

បើគម្រោងនេះជោគជ័យ អាជ្ញាធរថៃក៏គ្រោងអនុវត្តនៅបណ្ដាតំបន់ទេសចរណ៍ផ្សេងទៀតដែរ។ មុនការចាប់ផ្តើមគម្រោងចំនួន៨ថ្ងៃ គណៈរដ្ឋមន្រ្តីថៃ ក៏អនុម័តផែនការនេះជាផ្លូវការ។ ដើម្បីធានាគម្រោងចាប់ដំណើរការដោយគ្មានការរំខាននោះ តំបន់ភូកេតត្រូវរក្សាអត្រាឆ្លងទាបក្នុងមួយសប្តាហ៍មិនឱ្យលើសពី៩០នាក់ឡើយ។

អ្នកនាំពាក្យក្រុមការងារដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក Taweesin Visanuyothin និយាយថា អត្រាឆ្លងជំងឺកូវីដ-១៩ នៅភូកេតអាចធានាគម្រោងនេះដំណើរការទៅមុនបាន។ គួរបញ្ជាក់ថា កាលពីសប្តាហ៏មុន នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងសុន្ទរកថាតាម ទូរទស្សន៍ពីគម្រោងបើកព្រំដែនរបស់ខ្លួនឡើងវិញក្នុងរយៈពេល១២០ថ្ងៃផងដែរ៕

ដកស្រង់ពី៖ Thmey Thmey