Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតប្រធានាធិបតីហ្វីលីពីន អាគីណូ ទទួលមរណភាពក្នុងវ័យ៦១ឆ្នាំ

  • Print

អតីតប្រធានាធិបតីហ្វីលីពីន បេនីកណូ ណយណយ អាគីណូ (Benigno "Noynoy" Aquino III) បានទទួលមរណភាពនៅថ្ងៃទី២៤ ខែមិថុនា។

លោកមានវ័យ៦១ឆ្នាំ។លោក បេនីកណូ អាគីណូ ជាប្រធានាធិបតីទី១៥របស់ហ្វីលីពីនក្នុងអាណត្តិ២០១០ ដល់ឆ្នាំ២០១៦ ពេលលោក រ៉ូឌ្រីហ្គោ ឌូទើតេ ស្នងតំណែងបន្ត។ ក្រោយផុតអាណត្តិ លោក មិនសូវចេញមុខចេញមាត់ឡើយ។

បើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក Rappler អតីតប្រធានាធិបតីរូបនេះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនៅថ្ងៃទី២៤ ខែមិថុនា មិនមានការបញ្ជាក់ពីមូលហេតុឡើយ។ លោកមានជំងឺជាប់ខ្លួនជាច្រើនតាំងពីឆ្នាំ២០១៩ ហើយថ្មីៗនេះ ទើបឆ្លងកាត់ការវះកាត់បេះដូងផងដែរ។

លោក អាគីណូ ដែលធ្លាប់ជាសមាជិកព្រឹទ្ធសភាពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ ជាកូនប្រុសរបស់អតីតប្រធានាធិបតី លោកស្រី កូរ៉ាហ្សូន អាគីណូ និងសមាជិកព្រឹទ្ធសភាល្បីឈ្មោះខាងលើកកម្ពស់ប្រជាធិបតេយ្យ បេនីកណូ នីណយ អាគីណូ ៕

ដកស្រង់ពី៖ Thmey Thmey