Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការព្រួយបារម្ភ មានការកើនឡើងនៅតាមតំបន់នានារបស់ឥណ្ឌូនេស៊ីខណះវីរុសបម្លែង Delta បានញ៉ាំញីកោះ Java

  • Print

  យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអោយដឹងថា ការព្រួយបារម្ភ កំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជុំវិញសមត្ថភាពនៃតំបន់របស់ខ្លួន ក្នុងការទប់ទល់នឹងករណីឆ្លងវីរុសបម្លែងថ្មីនេះ ខណះវីរុសនេះ មានកម្រិតឆ្លងខ្ពស់ និងរាលដាលយ៉ាងឆាប់រហ័សពាសពេញប្រទេសប្រជុំកោះធំបំផុតរបស់ពិភពលោកមួយនេះ។

វីរុសបម្លែងថ្មី Delta នេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេប្រទះនៅក្នុងតំបន់ចំនួន ១១ នៅខាងក្រៅកោះ Java ដែលមានប្រជាជនរស់នៅច្រើនកុះករ។ ប្រទេសឥណ្ឌូនេស៊ី កំពុងពុះពារដើម្បីបន្ថយល្បឿននៃការឆ្លង COVID-19 ជាមួយនឹងការកើនឡើងជារៀងរាល់ថ្ងៃច្រើនបំផុត គឺ ៥៤.៥១៧ ករណីកាលពីថ្ងៃពុធ ដែលនាំអោយមានតួលេខសរុបឡើងដល់ទៅជាង ២,៦៧ លានករណី និងស្លាប់ 69,210នាក់។

ប្រទេសឥណ្ឌូនេស៊ី មានករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេបំផុត នៅអាស៊ីអាគ្នេយ៍។ ករណីឆ្លង និងចំនួនគ្រែ បានកើនឡើងនៅផ្នែកខ្លះនៃកោះស៊ូម៉ាត្រា, Papua និង Kalimantan ឬឥណ្ឌូណេស៊ី Borneo និងតំបន់ឆ្ងាយៗ ដូចជាតំបន់ Papua ខាងលិច។

មន្ទីរពេទ្យនានានៅកោះ Java មានការជន់ជោរនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានមនុស្សជាច្រើន កំពុងតស៊ូដើម្បីទទួលការព្យាបាល។ យោងតាមក្រុមផ្តួចផ្តើមទិន្នន័យឯករាជ្យ Lapor COVID-19 បានបង្ហាញថា ប្រជាជនជាង ៥៥០ នាក់ បានស្លាប់នៅក្នុងភាពឯកោ ចាប់តាំងពីខែមិថុនាមក គឺស្ថិតនៅលើកោះ Java នេះ។

ដូចដែលអ្នកជំនាញផ្នែកសុខភាព បានព្រមាន ឥណ្ឌូណេស៊ី អាចជាប្រទេសឥណ្ឌាបន្ទាប់។រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបង្កើនសមត្ថភាព និងធានាការផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃពុធ-ម្សិលមិញ។