Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះ កំពុងវាយលុកអឺរ៉ុប

  • Print

 ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅអឺរ៉ុបខាងលិច បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩ នាក់នៅប្រទេសអាល្លឺម៉ង់ និង ៩ នាក់ នៅប៊ែលហ្សិក ហើយមនុស្សជាច្រើនទៀត កំពុងបាត់ខ្លួន នៅពេលទឹកកំពុងកើនឡើង បណ្តាលឱ្យផ្ទះជាច្រើនត្រូវដួលរលំកាលពីថ្ងៃព្រហស្បតិ៍ នៅប្រទេសអាឡឺម៉ង់ ដែលកំពុងជួបប្រទះគ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់បំផុតមួយចាប់តាំងពីសង្គ្រាមលោកលើកទី ២ អ្នកស្រុកអស់សង្ឃឹម បានស្វែងរកជម្រកនៅលើដំបូលផ្ទះរបស់ពួកគេ នៅពេលដែលឧទ្ធម្ភាគចក្ រជួយសង្គ្រោះមកដល់។

ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ក៏បានជន់លិចប្រទេសជិតខាង ដូចជាលុចសំបួរ ហូឡង់ និងបែលហ្ស៊ិកផងដែរ។ សមាជិកប្រមាណ ១៥.០០០ នាក់ នៃសេវាកម្មបន្ទាន់អាល្លឺម៉ង់ ប៉ូលីស និងកងទ័ព បានឈរជើងនៅក្នុងតំបន់ ដែលរងគ្រោះខ្លាំងជាងគេ។

ដោយសារតែបរិយាកាសកក់ក្តៅ ទប់ទឹកបានច្រើន ការប្រែប្រួលអាកាសធាតុ បង្កើនហានិភ័យ និងអាំងតង់ស៊ីតេនៃទឹកជំនន់ ពីទឹកភ្លៀងខ្លាំង ហើយក្រសួងបរិស្ថាន បានព្រមានពី ជំនន់ទឹកភ្លៀងបន្ថែម និងកំពស់ទឹកទន្លេឡើង ដោយសារភ្លៀងខ្លាំង។

ប៉ូលីស បានបង្កើតបណ្តាញទូរស័ព្ទបន្ទាន់ សម្រាប់ការរាយការណ៍អំពីមនុស្សជាទីស្រឡាញ់ដែលបាត់ខ្លួន ហើយអ្នកស្រុក ត្រូវបានស្នើសុំឱ្យផ្ញើវីដេអូ និងរូបថត ដែលអាចជួយពួកគេក្នុងការស្រាវជ្រាវ។ មន្ត្រីប្រចាំតំបន់ បានជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ "ហើយបើអាចធ្វើទៅបាន ឡើងទៅជាន់ខ្ពស់" នៃផ្ទះរបស់ពួកគេ។

ការដាច់ចរន្តអគ្គិសនី ដែលបណ្តាលមកពីព្យុះ បាននាំឱ្យមានការជម្លៀសចេញពីមន្ទីរពេទ្យដោយមានអ្នកជំងឺចំនួន ៤៦៨ នាក់ នេះបើតាមការផ្សាយ CNA/AFP នៅថ្ងៃសុក្រនេះ។