Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនជាតិបារាំង ថតកម្មវិធីគ្រោះថ្នាក់ បណ្តាលឲ្យធ្លាក់ ឧទ្ធម្ភាគចក្រ ពីរគ្រឿង សម្លាប់មនុស្ស ១០នាក់នៅ អាហ្សង់ទីន

  • Print

ប៊ឺណូស អារ៉ែស ៖ យ៉ាងហោចណាស់ មនុស្ស១០នាក់ បានបាត់បង់ជីវិត កាលពីរសៀល ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ ២០១៥ បន្ទាប់ពី ឧទ្ធម្ភាគចក្រ ចំនួនពីរគ្រឿង បានធ្លាក់ពីរយៈ កម្ពស់មធ្យម ស្ថិតនៅខេត្ត ឡារីយ៉ូចា ភាគពាយ័ព្យ ប្រទេស អាហ្សង់ទីន ។

ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ ថ្ងៃអង្គារ ទី១០ ខែមីនា បន្តទៀតថា ឧទ្ធម្ភាគចក្រ បានធ្លាក់កាលពី វេលាម៉ោង ៥ នៅក្នុងក្រុងមួយ ដែលមានឈ្មោះថា ក្វេប្រាដា ឌែល យេសូ ចម្ងាយ ១.១៥០ គីឡូម៉ែត្រ ពីរដ្ឋធានី ប៊ឺណូស អារ៉ែស ។ នេះជាសកម្មភាព របស់ក្រុមហ៊ុន ទូរទស្សន៍មួយ មកពីបារាំង មានឈ្មោះ Praia Rosa ធ្វើការផលិត ខ្សែភាពយន្ត អំពីឯកសារទាក់ទាញ វិស័យទេសចរណ៍ និង កម្មវិធីនៃការ តស៊ូដើម្បី ជីវិតរស់ ។

ទីភ្នាក់ងារព័ត៌មាន អាហ្សង់ទីន តេឡាម បានអះអាងថា ឧទ្ធម្ភាគចក្រមួយគ្រឿង ក្នុងចំណោម ពីរគ្រឿងនោះ គឺមកពីរដ្ឋបាលខេត្ត ហើយមួយគ្រឿង ផ្សេងទៀត គឺជាក្រុមអ្នករៀបចំ កម្មវិធីប្រកួត ដើម្បីជីវិតរបស់ ទូរទស្សន៍អន្តរជាតិ ខាងលើនេះ ។ វាត្រូវបានថត សម្រាប់ឆ្នាំទីបីហើយ ស្ថិតនៅតំបន់ កាស្ទេលី វីឡា ដែលប្រជាជន បារាំងជាច្រើន កំពុងតែធ្វើដំណើរ ទេសចរណ៍ ។

សម្រាប់គ្រោះថ្នាក់ ត្រូវបានគេ អះអាងថា កើតឡើងនៅពេល ដែលឧទ្ធម្ភាគចក្រ ទាំងពីរនោះ ព្យាយាមហោះ កៀកនឹងតំបន់ ខ្ពង់រាបនៃ កាស្ទេលី វីឡា ស្ថិតនៅខេត្ត ឡារីយ៉ូចា ។ ភាគច្រើន នៃអ្នកស្លាប់នោះ គឺជាជនជាតិ បារាំង ហើយដោយឡែក មូលហេតុនៃការធ្លាក់ ត្រូវបានគ្រប់គ្នា មើលឃើញថា បណ្តាលមកពី ការបញ្ជា ឧទ្ធម្ភាគចក្រ ទៅកាន់កន្លែង ដែលមានគ្រោះថ្នាក់ ទើបមិនអាច គ្រប់គ្រងស្ថានការណ៍ បានទាន់ពេលវេលា ៕

\

ដកស្រង់ពី ៖ ដើមអម្ពិល