គ្រោះរញ្ជួយដីកម្រិតធ្ងន់៨.២រ៉ិចទ័រ វាយប្រហារក្បែររដ្ឋ Alaska របស់អាមេរិក, មានការបារម្ភថា វាអាចបង្ករលកស៊ូណាមិ
- Details
- Category: International News
(អាមេរិក)៖ រដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ត្រូវស្ថិតក្រោមការឃ្លាំមើលការគំរាមកំហែងពីរលកស៊ូណាមិ ដែលទំនងជាអាចកើតឡើង បន្ទាប់ពីគ្រោះរញ្ជួយដីខ្លាំងមួយកម្រិត៨.២រ៉ិចទ័រ បានវាយប្រហារនៅក្បែរភាគខាងត្បូងរដ្ឋ Alaska។
នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា ចំណុចរំញ័រនៃរញ្ជួយផែនដីខាងលើ ស្ថិតនៅក្រោមបាតសមុទ្រ ក្បែរឧបទ្វីប Alaska នៃរដ្ឋ Alaska។
មជ្ឈមណ្ឌលព្រមានពីរលកស៊ូណាមិប្រចាំតំបន់ប៉ាស៉ីហ្វិក PTWC ឲ្យដឹងថា ខ្លួនកំពុងតែកំណត់ថាតើ មានការគំរាមកំហែងពីរលកយក្ស ចំពោះកោះហាវ៉ៃ ដែរឬយ៉ាងណា។
ដកស្រង់ពី៖ Fresh News